បុណ្យកោងកាង ២០១៩ មានអ្វីប្លែកជាងឆ្នាំរាល់ដង នោះពិតជាសប្បាយម៉ាកប់ម៉ង!!..ដែលបុណ្យត្រូវបានរៀបចំ ឡើងដោយ Ompel Ompek, Khmer Camping, Eco-Tourism Youth ហើយនឹង Elite Entertainment។ វាជាកម្មវិធីដើម្បីជួយដល់សហគមន៏នៅលើកោះស្រឡៅ និងជួយបង្រៀនក្មេងៗ ឱ្យដឹងពីការរក្សាបរិស្ថាន ហើយយើងមានគំរោងក្នុងការអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៏សំរាប់ភ្ងៀវទេសចរណ៏ជាតិ និងអន្តរជាតិផងដែរ។
ខុសប្លែកពីឆ្នាំរាល់ដងបន្ដិច ពិធីបុណ្យកោងកាងលើកទី៣នេះ ត្រូវបានផ្ដល់ព្រះមហាកិត្តយសចូលរួមដោយព្រះនាងតូច នរោត្តម ជេណា ដែលទ្រង់បានសព្វព្រះហឫទ័យជារាជទូតសុឆន្ទៈនៃពិធីបុណ្យឆ្នាំ ២០១៩ នេះ។ ទ្រង់ក៏បានមានបន្ទូរថា ទ្រង់មានគម្រោងបង្ហាញសកម្មភាពដាំដើមកោងកាងជាមួយមហាជនខ្មែរទាំងអស់ ដើម្បីរួមចំណែកថែរក្សាបរិស្ថានបៃតងនាតំបន់សមុទ្រ។ ទ្រង់បន្ថែមបន្ទូរទៀតថា ព្រៃកោងកាងមានសារៈសំខាន់បំផុតក្នុងការទប់ស្កាត់ហានិភ័យខ្យល់ព្យុះ និងជួយទ្រទ្រង់ដល់ជីវិតពួកសត្វសមុទ្រ និងសត្វអំពិលអំពែកផងដែរ។ ក្រៅពីបង្ហាញសង្គមភាពដាំកោងកាងហើយនោះ ព្រះនាងតូចក៏មានបទចម្រៀងដែលមានអត្ថន័យចូលរួមថែរក្សាព្រៃកោងកាង ជាព្រះរាជនិពន្ធផ្ទាល់របស់ទ្រង់តែម្ដង។
សូមជម្រាបពិធីបុណ្យនេះ នឹងជួយជំរុញឱ្យប្រជាជននៅទីនោះយល់ដឹងពីសារ:សំខាន់នៃព្រៃកោងកាង និងអត្ថប្រយោជន៍របស់បុណ្យនេះ។ បុណ្យកោងកាងគឺចាប់ផ្ដើមប្រារព្ធពិធី នៅអំឡុងពេលបុណ្យអុំទូកដែលមានរយៈពេល 4ថ្ងៃ 3យប់ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុង នៅលើកោះស្រឡៅ។ នៅក្នុងឆ្នាំនេះ បុណ្យកោងកាងនិងប្រារព្ភនៅថ្ងៃទី ៩,១០,១១,១២ ខែវិច្ឆិកា ឆ្នាំ២០១៩។ បុណ្យកោងកាងនេះផងដែរ គឺបានប្រារព្ភរយៈពេល 2 ឆ្នាំរួចហើយ ហើយឆ្នាំនេះគឺជាឆ្នាំទី៣ នៃការបង្កើតបុណ្យកោងកាងឡើង ដើម្បីចូលរួមក្នុងការយល់ដឹងថែទាំការពារព្រៃកោងកាង រួមជាមួយនិងជីវចម្រុះថែមទៀត៕