អាយុកាន់តែច្រើនភាពស្រស់ស្អាតពីធម្មជាតិក៏កាន់តែបាត់បង់ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏មិនអាចចេះតែព្រងើយកន្តើយជាមួយ វាពេកដែរ ពិសេសគឺសម្រាប់មិត្តនារីតែម្តង។ ងាកមកមើល តារាខ្មែរ ថៃ កូរ៉េ ជាច្រើនដួង ទោះបីមានអាយុជ្រេបន្តិចមែន តែសម្រស់នៅតែក្មេងជាងវ័យដដែរ។ តើមានអ្វីខ្លះ ដែលជាអាថ៌កំបាំង?
កាលពីពេលថ្មីៗនេះ អ្នកស្រី ទ្រី ដាណា អ្នកឯកទេសជំនាញថែរក្សាសម្រស់តាំងពីចុងក្បាលរហូតដល់ចុងជើង បានបើកវគ្គសិក្ខាសាលាមួយ ហើយអ្នកស្រីបានប្រាប់អ្នកសារព័ត៌មានថា មានតារាសិល្បៈជាច្រើននាក់សួរអ្នកស្រីពីការថែរក្សាស្បែកមុខ។ អ្នកស្រីបន្ដថា ផលិតផលអិនអិនភីរបស់ក្រុមហ៊ុនអ្នកស្រី មិនត្រឹមតែជួយព្យាបាលស្បែកមុខស្បែកខ្លួនដែលខូច និងគ្រោះថ្នាក់ដោយសារផលិតផលឡេលាយនោះទេ វាក៏បានជួយបណ្ដុះកោសិកាឱ្យដុះឡើងជាថ្មីម្ដងទៀតនិងធ្វើឱ្យស្បែកមុខមានសភាពក្មេងជាងវ័យផងដែរ។ មិនត្រឹមតែជួយខាងផ្នែកថែរក្សាសម្រស់ទេ អ្នកស្រីដាណេថា ក្រុមហ៊ុនអិនអិនភី ក៏បានជួយដល់ស្ត្រីខ្មែរជាច្រើននាក់ដែរ តាមរយៈការបង្កើនប្រាក់ចំណូលបន្ថែម។ ជាក់ស្ដែងដូចអ្នកស្រី ប៉ុន ចិន្តា ជាភ្នាក់ងារចែកចាយក៏មុនទទួលបានប្រាក់កំរៃរាប់ម៉ឺនដុល្លារក្នុងមួយខែៗដំបូងឡើយអ្នកស្រីគឺជាអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយម្នាក់ ហើយក៏ធ្លាប់លក់ផលិតផលឲ្យក្រុមហ៊ុនមួយដែរតែមិនបានជោគជ័យឡើយថែមទាំងចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារឯណោះ។ ក្រោយពីចាញ់បោកគេអស់ប្រាក់រាប់ម៉ឺនដុល្លារអ្នកស្រី ប៉ុន ចិន្តា ក៏សម្រេចចិត្តមកចាប់ផ្ដើមជាមួយគ្រឿងសម្អាងអិនអិនភី មិនបានមួយឆ្នាំផងអ្នកស្រីទទួលបានប្រាក់ចំណេញរាប់ម៉ឺនដុល្លារ និងក្លាយជាម្ចាស់ដេប៉ូចែកចាយប្រចាំស្រុកបាទីខេត្តតាកែវ ទៀតផងបច្ចុប្បន្ននេះ។
ថ្លែងក្នុងពិធីសិក្ខាសាលាខាងលើលោកស្រី ទ្រី ដាណា អគ្គនាយិកាអិនអិនភីបានឲ្យក្នុងថាក្នុងនាមជាម្ចាស់ក្រុមហ៊ុនមួយរូបលោកស្រីតែងតែស្វែងរកទីផ្សារ និងបង្កើតកម្មវិធីដើម្បីជួបជុំម្ចាស់ដេប៉ូគ្រប់២៤ខេត្តក្រុងក្នុងគោលបំណងបង្ហាញគន្លឹះសំខាន់ៗដល់តំណាងចែកចាយទាំងអស់។ ពិសេសលើសនេះទៀតនៅថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះក្រុមហ៊ុននឹងធ្វើពិធីចែកចាយរថយន្តម៉ាក Ford មួយគ្រឿងតម្លៃជាង៥ម៉ឺនដុល្លារដល់សមាជិកNNP ។ ក្រៅពីរថយន្តក្រុមហ៊ុនក៏មានចែកម៉ូតូ និងទូរស័ព្ទផងដែរ៕