ការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រចាំពូល G នេះ មានប្រទេសមកចូលរួមចំនួន5 រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង។
គួររំឭកផងដែរថា ក្រុមជើងខ្លាំងកម្ពុជាទើបតែបំបាក់ក្រុមវៀតណាម និងថៃ នៅលើទឹកដីវៀតណាមក្នុងពាន AFF U18 Championship កាលពីពេលប៉ុន្មានខែមុន ដោយពួកគេស្ថិតនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុនលោក Gyotoku Koji។
ការប្រកួតរវាងក្រុមកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ផ្តើមនៅថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2019 វេលាម៉ាង6 និង 30នាទី នៅពហុកីឡដ្ឋានជាតិ ដោយសំបុត្រចូលទស្សនាបានចាប់ផ្តើមដាក់លក់ហើយកាលពីម្សិលមិញនេះ។ មុននឹងឈានដល់ការប្រកួតរបស់ក្រុមគោព្រៃកម្ពុជា នៅវេលាម៉ោង3 និង 30នាទី ក៏នឹងមានការប្រកួតមួយគូទៀតផងដែរក្នុងពានរង្វាន់នេះដូចគ្នា គឺក្រុមកោះម៉ារីណាខាងជើង ត្រូវជួបជាមួយនឹងក្រុមប្រ៊ុយណេ៕