ចំណងស្នេហ៍ ពេជ្រ សូលីកា និងបុរសជាអ្នករចនាម៉ូត បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សម្រាប់អ្នកលេង បណ្តាញសង្គមហ្វេសប៊ុក។ រហូតមកទល់ពេលនេះម៉ោងនេះ នៅតែមានអ្នកបន្តអះអាងជាបន្តបន្ទាប់ មិនខុសពី បេននី យ៉ាំង ដែលលើកឡើងថា ពេជ្រ សូលីកា ធ្លាប់ចង់យកដប ស្រាវៃ នាង និងមានខ្លះទៀតបន្ដជីកកើយរឿងរ៉ាវអាស្រូវនាងមកជាហូរហែ។
ថ្វីបើចំណងស្នេហ៍ កញ្ញា ថៃ នារីសុជាតា ត្រូវជាកូនស្រីលោក ថៃ នរសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបែកបាក់ ជាមួយ បុរសជាគូស្នេហ៍ខាងលើ ត្រូវជាគូដណ្តឹងរបស់ពេជ្រ សូលីកា ក្តី ប៉ុន្តែរឿងនេះមិនស្ងប់នោះទេ ដោយបន្តហែកហួរគ្នា ដូចរឿងកុនចិន ថៃ ដែលដាក់បញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍អ៊ីចឹង ។ ប្រិយមិត្តបានលើកឡើងថា ធ្លាប់តែឃើញក្នុងរឿងកុន គេលេងបែបនេះ ប៉ុន្តែកុនជីវិតពិត បានធ្វើឱ្យផ្អៀងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ។
ទោះជាការលើកឡើងរបស់អ្នកលេងហ្វេសប៊ុកខាងលើ ពិតឬ មិនពិត ប៉ុន្តែគេសុទ្ធតែយល់ស្របថា ពេជ្រ សូលីកា យីអ៊ុនដាក់ក្នុងរឿងស្នេហា ដោយសារតែរឿងអាស្រូវកន្លងមករបស់នាង គេស្ទើរភ្លេចទៅហើយ ស្រាប់តែធ្វើឱ្យរឿងទាំងនោះអណ្ដែតឡើងម្ដងទៀត ព្រោះជារឿងអាស្រូវស្នេហាច្រំដែលៗ។ ជាក់ស្ដែងអ្នកលេងហ្វេសប៊ុកម្នាក់ ត្រូវគេឃើញសរសេរ Comment ក្រោយពេលជម្លោះ ពេជ្រ សូលីកា ផ្ទះជាមួយ ប្អូន ថៃ នរៈសត្យា ថា “កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា! ហែងលើកនេះ សំណាងណាស់ ដែលបានការប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើរ បានកូន១ ហើយដោះដៃ។ តែមិនអីទេ ព្រះយើងបានពីគេគួរសមដែរ ព្រោះយើងប៉ុនទាក់ យាយចឹង? ឈប់ទៅរកគ្រូប្រសិទ្ធីសារិកាលីនថោងនៅ?”។ សំណេរខម្មិន្ដខាងលើដែលហាក់មានន័យទម្លាយពីរឿងអាថ៌កំបាំង ក៏អមដោយរូបថតនាង និងក្មេងស្រីម្នាក់ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាង ដែលខ្លះថាជាកូនលាក់ប្រវត្តិរបស់នាង និងខ្លះថាជាកូនរបស់ម្ដាយនាង ជាមួយស្វាមីក្រោយ។ ចំពោះរឿងអាស្រូវនាងក្នុងពេលបាត់មុខកន្លងទៅ អ្នកខ្លះសង្ស័យថានាងពាក់ព័ន្ធជាមួយមន្ត្រីនេះខ្លះថាមន្ត្រីនោះ ស្របពេលដែលមានប្រភពខ្លះ ថែមទាំងការសង្ស័យថានាងសម្ងំពរពោះក្នុងពេលផ្ទុះរឿងស្នេហាបិទមុខនោះថែមទៀតផង។ អ្នកសិល្បៈមួយចំនួន បានហៅជីវិតឯកជនរបស់នាងថា ជានារីអភ័ព្វស្នេហ៍ ព្រោះក្រៅពីជំពប់រឿងពាក់ព័ន្ធប្ដីគេ ក៏បន្តជំពប់រឿងមានគូដណ្ដឹងជាអតីតសង្សាររបស់មិត្តសម្លាញ់រាប់គ្នាជាង១៣ឆ្នាំ រហូតក្លាយជាជម្លោះទៀត។
គួររំឭកដែរថា យោងតាមបណ្ដាញសារព័ត៌មាន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ សរសេរពីនាងថា នាងបានបាត់មុខដោយសារតែជាប់ពាក់ព័ន្ធនឹង លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រឿងរ៉ាវស្នេហាដ៏រសើបនោះ គឺបន្ទាប់ពី ហ្វេសប៊ុក និង Instagram របស់នាង នៅក្នុងពេលនោះ បានបង្ហោះរូបនាងភ្ជាប់ជាមួយរូប លោក សៀ សម្បត្តិ ហើយសរសេរថា«រស់នៅជាមួយគ្នា ២ឆ្នាំ បានត្រឹមតែការឈឺចាប់ រងការមាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរសូម្បីតែឡានមួយគ្រឿងក៏ដកហូតវិញទៀត»។ ក្នុងនោះ ពេជ្រ សូលីកា ក៏ធ្លាយដំណឹងជាហូរហែរថាបានពាក់ព័ន្ធអ្នកនេះ និងអ្នកនោះ មិនសូវជាទទួលបានការសរសើរ នៅពេលបែកធ្លាយពីស្ថានភាពស្នេហានោះផង។ ក្រោយផ្ទុះជម្លោះជាមួយមិត្តភ័ក្ត្រ ពេជ្រ សូលីកា បានLive ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ ថៃ នារីសុជាតា អតីត Freshies Girl ជាពួកម៉ាក និងជាប្អូនស្រីលោក ថៃ នរៈសត្យា ក្នុងពេលត្រូវរ៉ូវជាមួយនាង មិនថាឈ្លោះគ្នាជាមួុយសង្សារ ឬ ចង់ធ្វើម្ហូបអ្វីឱ្យសង្សាញ៉ាំ សុទ្ធតែឆាត ឬ ខលមកសួរនាង និង ពិភាក្សាជាមួយនាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើអោយគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបម្នាក់ៗយល់ថា ការដែលហ្វីយ៉ាតា គ្រាន់តែបែកសង្សារ កាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ ហើយនៅខែតុលា ក្នុងឆ្នាំដដែល ពេជ្រ សូលីកា ក្លាយជាគូដណ្ដឹងរបស់បុរសនោះ ជារឿងដែលហ្វីយ៉ាដា ឆេះដុំមិនខុស ព្រោះគេជឿថា សូលីកា អាចជាអ្នកទី៣ តាំងពីមុនហ្វីយ៉ាតា បែកសង្សារ។ ក្រោយរងការរិះគន់ ហ្វីយ៉ាតា បានប្រកាសក្នុងវីដេអូ Live ថា នាងមិនមែនឈ្លោះគ្នា ជាមួយ ពេជ្រ សូលីកា ដោយសារតែហេតុផលដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផលដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ទាក់ទងជាមួយបុរសដែលខ្លួនធ្លាប់ស្រលាញ់ ដោយមិនប្រាប់អោយនាងដឹង បើទោះជានាងព្យាយាមដេញដោល លុះដល់បែកធ្លាយក៏បែកទាំងជម្លោះបែកបាក់មិត្តភាពតែម្ដង។
ជាការពិតណាស់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថាអ្នកចូលខម្មិន្ដម្នាក់ៗលើកឡើងថា តារាមុខមាត់ស្រស់ និងខ្យូតមិនធម្មតា ពេជ្រ សូលីកា ពិតជាជំពប់រឿងស៊យមិនអស់មិនហើយ ដោយក្នុងពេលបិទបាំងស្នេហា ក៏ធំក្លិនមិនល្អ ខណៈដែលតារាដែលបង្ហាញមុខគូស្នេហ៍ភាគច្រើននាពេលបច្ចុប្បន្ន ទទួលបានការសរសើរពីមហាជន ។ ក៏ប៉ុន្ដែ ពេជ្រ សូលីកា បែរជារងការអាម៉ាស់ ដោយគ្រាន់តែបង្ហាញមុខគូដណ្ដឹងក្ដៅៗ ក៏ផ្ទុះរឿងរញ្ជួយធរណីតែម្ដង៕