ក្រោយពីបាត់មុខមួយរយៈដោយបញ្ហារបួស កីឡាករខ្សែបម្រើប្រយុទ្ធកណ្តាលរបស់ក្លិប Terrenganu ហាក់មិនសូវបានបង្ហាញខ្លួនឡើយនៅក្នុងការប្រកួតលីកកំពូលរបស់ម៉ាឡេស៊ី បើទោះបីជាខ្លួនបានជាសះស្បើយពីរបួស 100% ហើយក៏ដោយ។
ហើយបើក្រឡេកមកមើលនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្រុមមួយនេះវិញ ក្នុងពានរង្វាន់មួយក្រោយពីបញ្ចប់លីកកំពូល គឺមិនឃើញមានឈ្មោះរបស់កីឡាករកូនកាត់ខ្មែរ-បារាំងមួយនេះឡើយ ហើយលេខ8 ដែលកីឡាកររូបនេះធ្លាប់ពាក់ ត្រូវបានពាក់ដោយកីឡាករមិត្តរួមក្រុមម្នាក់ជំនួសទៅវិញ។
ទាំងអស់នេះបានធ្វើឱ្យអ្នកគាំទ្ររបស់ ធារី ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា ហាក់មានការព្រួយបារម្ភពីអនាគតរបស់កីឡាករកម្ពុជាតែម្នាក់គត់ដែលប្រកបអាជីពនៅក្រៅប្រទេសរូបនេះ ខណៈដែលកុងត្រារបស់កីឡាករអាស៊ាននៅក្នុងក្លិបលីកកំពូលម៉ាឡេស៊ីមួយនេះ នៅសល់ប្រមាណតែជាង 2ខែទៀតតែប៉ុណ្ណោះ៕