កីឡាករខ្សែប្រយុទ្ធដ៏ល្បីល្បាញរបស់វៀតណាម Nguyeng Con Phuong ដែលកំពុងប្រកបអាជីពនៅក្លិប Sin-Truiden VV នៃលីកកំពូលបែលហ្ស៊ិក ស្ទើរតែមិនទាន់បានបង្ហាញខ្លួននៅលើទីលាននៅឡើយទេ ខណៈដែលការប្រកួតរបស់លីកមួយនេះដំណើរការស្ទើរតែបានពាក់កណ្តាលរដូវកាលទៅហើយ។
ក្នុងនោះដែរលោក Lee Teahoon អតីតគ្រូបង្វឹកដែលដឹកនាំកម្ពុជាបានជោគជ័យបំផុតនោះបានថ្លែងថា លោកចង់ឱ្យកីឡាករ Nguyeng Con Phuong ត្រលប់មកលេងនៅក្លិបរបស់លោក Houng Anh Gia Lai នៅក្នុងប្រទេសវៀតណាមវិញ ដោយក្នុងនោះលោកក៏បាននិយាយដែរថា លោកបានទាក់ទងទៅកាន់ប្រធានក្លិបរួចហើយដើម្បីស្នើសុំចរចាយកកីឡាកររូបនេះមកវិញ។
គួររំឭកដែរថា កីឡាកររូបនេះ ជាកីឡាករដ៏ល្បីមួយរូបរបស់វៀតណាម ដែលធ្លាប់ប្រកបអាជីពនៅក្លិបបរទេសធំៗជាច្រើនដូចជា កូរ៉េខាងត្បូង បែលហ្ស៊ិក និងធ្លាប់ហ្វឹកហាត់នៅក្លិបល្បីៗជាច្រើននៅអឺរ៉ុបទៀតផង៕