កីឡាករខ្សែប្រយុទ្ធ Ekanit Panya របស់ក្លិបបាល់ទាត់ Chaingrai United ដែលជាជើងឯកលីកកំពូលថៃបានឈ្នះពានជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់ក្នុងលីកកំពូលថៃ រដូវកាល2019 នេះ។
រកបានត្រឹមតែ 10គ្រាប់ក្នុងការប្រកួតសរុបចំនួន 30ប្រកួតឱ្យក្រុម Chaingrai United កីឡាករវ័យ20ឆ្នាំរូបនេះ បានទទួលប្រាក់រង្វាន់ពីសហព័ន្ធកីឡាបាល់ទាត់ប្រទេសថៃ ចំនួន 30ម៉ឺនបាត (ប្រហែលជា 1ម៉ឺនដុល្លា។
ឯក្នុងក្រុមជម្រើសជាតិថៃវិញ Ekanit Panya បានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិថៃឡើងទៅឈរនៅកំពូលតារាងពូល G ក្នុងវគ្គជម្រុះ FIFA WORLD CUP ដោយបានស៊ុតគ្រាប់បាល់ជ័យជម្នះលើក្រុមខ្លាំងអារ៉ាប់រួម ទាំងដែលក្រុមដំរីសឹកថៃ មិនដែលមានប្រវត្តិធ្លាប់ស្គាល់រសជាតិឈ្នះលើក្រុមខ្លាំងមួយនេះឡើយ៕