បើគិតពីចំនួនប្រាក់រង្វាន់ប្រចាំលីករបស់ប្រទេសនីមួយៗក្នុងតំបន់អាស៊ានដីគោកនេះ ប្រទេសថៃបានឈរលើគេក្នុងលំដាប់ទី1 ជាប្រទេសដែលផ្តល់ប្រាក់រង្វាន់លីកកំពូលច្រើនជាងគេ(33ម៉ឺនដុល្លារ) តាមពីក្រោយដោយវៀតណាម (10ម៉ឺនដុល្លារ) លេខ3 បានទៅលើប្រទេសឡាវ (៣ម៉ឹនដុល្លារ)។ ចំណែកប្រទេសដែលផ្តល់ប្រាក់រង្វាន់លីកកំពូលតិចជាងគេគឺប្រទេសកម្ពុជា ដែលជើងឯកទទួលបានត្រឹមតែ 1ម៉ឺន 5ពាន់ដុល្លារតែប៉ុណ្ណោះ។
បើក្រឡេកមើលប្រទេសថៃវិញ លីកកំពូលបានបញ្ចប់ទៅហើយកាលពីពេលថ្មីៗនេះ ដោយក្នុងនោះ ពានលីកកំពូលរបស់ថៃត្រូវបានគ្រងដោយក្រុមបាល់ទាត់ Chiang Rai United ទទួលបានប្រាក់រង្វាន់ 10លានបាត (ប្រហែល 330,000ដុល្លារ)។ លីកលំដាប់ទី2 បានទៅលើក្រុមបាល់ទាត់ BG Pathum United ទទួលបានប្រាក់រង្វាន់ 5លានបាត (160,000ដុល្លារ)។ លីកលំដាប់ទី3 បានទៅលើក្រុមបាល់ទាត់ Khonkaen United (មិនបានតួលេខប្រាក់រង្វាន់) ចំណែកឯលីកលំដាប់ទី4 បានទៅលើក្រុម Uttaradit ទទួលបានប្រាក់រង្វាន់ 5សែនបាត (16,000ដុល្លារ)៕