នៅលើបណ្ដាញសង្គមហ្វេសប៊ុកមិនថាស្រទាប់មហាជន និង អ្នកលេងហ្វេសប៊ុកនោះទេ ស្ទើរតែយល់ឃើញបែបនេះ បន្ទាប់ពីតារាសម្ដែង ចៅខ្មែរ កែប្រែការរិះគន់ឱ្យក្លាយជាការកោតសរសើរ ជាមួយនឹងភាពរឹងមាំនៃចំណងស្នេហ៍ ហើយអាចផ្លាស់ប្ដូរជីវភាពឱ្យក្លាយជាមនុស្សម្នាក់ថ្មី ដែលមានជីវភាពល្អតែមួយរយៈខ្លី។ ខុសពីការយល់ឃើញថា មនុស្សស្រលាញ់ភេទដូចគ្នា គឺគ្មានអនាគត ប៉ុន្តែចៅខ្មែរ បែរជាចាប់ដៃជាមួយ លោក ខុន ខេមរិន្ទ ជាស្វាមីរកស៊ីអនឡាញ តាំងពីបាតដៃទទេ ហើយក្លាយជាអ្នកជំនួញធំម្នាក់ ក្នុងចំណោមអ្នករកស៊ីតាមប្រព័ន្ធមួយនេះ។
តួសម្ដែងប្រុសក្នុងរឿង « ម៉ាដាមអាប » រូបនេះបានប្រែខ្លួនពីអ្នកលក់ផលិតផលធម្មតា ក្លាយជាអ្នកនាំចូលផ្ដាច់មុខផលិតផលឡេ និង ផលិតផលថែរក្សាសម្រស់ម្នាក់យ៉ាងល្បីឈ្មោះនាពេលបច្ចុប្បន្ន ខណៈដែលផេកចៅខ្មែរផ្សាររបស់លោក ស្ទើរមិនមានអ្នកជំនួញអនឡាញ និងអ្នកនិយមហ្វេសប៊ុកណាម្នាក់ មិនស្គាល់នោះឡើយ។ លោកត្រូវគេឃើញជោគជ័យលើជំនួញនេះ បន្ទាប់ពីលោកមិនគ្រាន់តែជាអ្នកនាំចូលផ្ដាច់មុខផលិតផលម៉ាក CK Magic មកលក់នោះទេ ប៉ុន្តែលោកក៏ត្រូវបានអ្នកឯកទេសថៃ បណ្ដុះបណ្ដាលឱ្យក្លាយជាអ្នកផ្សំរូបមន្តលាយឡេ និងយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍នៃផលិតផលសម្រស់ដែលលោកធ្វើអាជីវកម្មនោះ ខុសពីអ្នកជំនួញអនឡាញភាគច្រើន។
មកទល់ពេលនេះ ចៅខ្មែរ បានធ្វើឱ្យផលិតផល CK Magic ក្លាយជាផលិតផលវ៉ាដាច់លើទីផ្សារអនឡាញន៍ ដោយក្នុងមួយខែៗ ត្រូវគេប៉ាន់ស្មានអាចរកបានចំណូលមិនក្រោមម៉ឺនដុល្លារនោះទេ ចាប់តាំងពីផលិតផលគ្រប់ម៉ាករបស់លោកត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយលោកបានធ្វើយុទ្ធសាស្ត្រទីផ្សារអោយមានការពេញនិយមក្នុងស្រទាប់មហាជន។ ចៅខ្មែរ ទទួលស្គាល់ថា មុខជំនួញអនឡាញន៍ និង ជីវិតស្នេហាភេទដូចគ្នា កាន់តែមានជោគជ័យ បើទោះជាមានទាស់មាត់គ្នាខ្លះ មិនខុសពីប្ដីប្រពន្ធប្រុសស្រីមួយចំនួន។ លោកថាមកទល់ពេលនេះ ប្ដីប្រពន្ធរបស់លោក អាចចាប់ដៃគ្នាកសាងជីវភាពគេចផុតពីការទិទាន បន្ទាប់ពីមានលទ្ធភាពរស់នៅក្នុងបុរីតម្លៃរាប់ម៉ឺនដុល្លារ មានកូនចិញ្ចឹមម្នាក់គួរឱ្យស្រលាញ់ ប្រើរថយន្តស៊េរីទំនើប និងជោគជ័យខ្លាំងលើផលិតផលអនឡាញន៍ ជាពិសេសគឺអាជីវកមកចែកចាយ ផលិតផល CK Magic បំបាត់មុន បំបាត់ជាំ និង ធ្វើឱ្យស្បែកមុខ និងដងខ្លួនសម៉ត់ ដោយគ្មានផលប៉ះពាល់នោះ៕