លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវការអប អរសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបាន និងគោលដៅ ប្រកបដោយ មហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ2030និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ2050។នេះបើតាមសេចក្តីប្រកាសព័ត៌មានក្នុងជំនួបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ជាមួយអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយកម្ពុជា ដោយពង្រីកវិសាភាពគ្របដណ្តប់ លើវិស័យយុទ្ធសាស្រ្តផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបនៅថ្ងៃទី28 ខែ តុលា ឆ្នាំ2018នេះ លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជម្រាបឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលសំខាន់ៗជាច្រើន ទាំងនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។លោកអគ្គលេខាធិការបន្ដថា រាជរដ្ឋាភិបាល បន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពជាង7% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង2ទស្ស វត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូលរបស់ប្រជាជនម្នាក់ បានកើនដល់ជាង1,450ដុល្លារ ក្នុងឆ្នាំ2017។
ដោយឡែក ក្នុងឆ្នាំ2018កំណើនសេដ្ឋកិច្ចសម្រេចបាន 7.5% ដែលជាកំណើនខ្ពស់ជាងគេ ក្នុង យៈពេល10ឆ្នាំចុងក្រោយ និងប្រមាណ 7.1% ក្នុងឆ្នាំ2019 ដោយសារភាពកាន់តែរឹងមាំ នៃវិស័យឯក ជន ទេសចរណ៍ និងសំណង់ ក៏ដូចជាកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរ កិច្ច។
លោកបន្ថែមថា ចំណូលរបស់ប្រជាជនម្នាក់ បានកើនឡើងដល់ 1,568 ដុល្លារ ក្នុងឆ្នាំ2018 និងបន្តកើនដល់ប្រមាណ 1,679 ដុល្លារ ក្នុងឆ្នាំ2019។ រីឯអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមក នៅត្រឹម ក្រោម10% និងគម្លាតនៃចំណូលក្នុងចំណោមប្រជាជន តាមរយៈការបែងចែកផ្លែផ្កា នៃកំណើន ដល់ប្រជាជនគ្រប់ស្រទាប់។
សូមបញ្ជាក់ថា រហូតដល់ឆ្នាំ2019សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណជាង640លានដុល្លារ ស្មើនឹងប្រមាណ3% នៃទំហំហិរញ្ញប្បទានទាំងអស់។
ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ បានផ្តល់ឱ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បណ្តាញ អង្គការសហប្រ ជាជាតិ និងសហគមន៍អឺរ៉ុប។ ដោយឡែក ក្នុងឆ្នាំ2018-2019 ហិរញ្ញប្បទានឥតសំណង ទ្វេភាគីរបស់ អាល្លឺម៉ង់ មានប្រមាណ30លានដុល្លារក្នុងមួយឆ្នាំ។
ជាមួយគ្នានេះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់កញ្ចប់ហិរញ្ញប្បទាន ចំនួន48,60លានអឺរ៉ូ(សម មូល នឹង 54,40លានដុល្លារ) សម្រាប់ឆ្នាំ2019-2020 ក្នុងនោះឥណទានសម្បទាន30លានអឺរ៉ូ សម្រាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហិរញ្ញប្បទានឥតសំណងចំនួន 18,60លានអឺរ៉ូ ។ បូកបញ្ចូល ឥណទានសម្បទាន ដែលបានប្រកាសផ្តល់នាចុងឆ្នាំ2018 ចំនួន30 លានអឺរ៉ូ សម្រាប់ប្រព័ន្ធចែកចាយ ថាមពលអគ្គិសនី ទំហំហិរញ្ញប្បទានសរុបបានកើនដល់ 78,60លានអឺរ៉ូ៕