ការប្រកួតក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានបញ្ចប់ជាផ្លូវការហើយកាលពីម្សិលមិញនេះ ដោយក្រុមកំពូលតារាង2 គឺ Burriram United និង Chiang Rai United មានពិន្ទុប្រដេញគ្នាក្នុងការប្រកួតចុងក្រោយនេះ។
ក្នុងនោះដែរក្រុមបាល់ទាត់ Chiang Rai United បានឈ្នះពានរង្វាន់លីកកំពូលថៃក្នុងការប្រកួតកាត់សេចក្តី សប្តាហ៍ចុងក្រោយនៃលីកកំពូលថៃ ក្រោយយកឈ្នះក្រុម Suphanburi ក្នុងលទ្ធផល 2 ទល់នឹង 5។ ចំណែកឯក្រុមត្រៀមការពារតំណែងជើងឯកលីកកំពូលថៃ 2រដូវកាល Burriram United វិញ បែរជាបានត្រឹមស្មើក្រុមបាតតារាង Chiangmai FC ក្នុងលទ្ធផល 1ទល់នឹង1 ទៅវិញ ដែលជាហេតុនាំឱ្យរបូតពាននេះក្នុងរដូវកាល2019នេះ។
ដូច្នេះក្រុមជើងឯកមួយនេះនឹងទទួលបានកៅអីនៅវគ្គចែកពូល AFC Champions League ឆ្នាំ2020 ចំណែកឯ Burriram United បានកៅអីវគ្គជម្រុះប្រចាំពាននេះដូចគ្នា។ ហើយក្រុមដែលត្រូវកាត់ចេញពីលីកកំពូលថៃគឺ Suphanburi FC, Chainat និង Chiangmai FC៕