សហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC) បានពិន័យ និងដកសិទ្ធិក្រុមបាល់ទាត់ដែលជាជើងឯកលីកកំពូលរបស់វៀតណាមរដូវកាល2019 នេះ មិនឱ្យចូលរួមលេងក្នុងពានរង្វាន់ធំៗចំនួន2 របស់ទ្វីបនេះគឺ AFC CUP និង AFC Champions League ដោយសារក្លិបនេះមិនបានបំពេញគ្រប់លក្ខខណ្ឌនិងបានបន្លំលេងក្នុងពានរង្វាន់នេះកាលពីឆ្នាំមុន។
ចំពោះមូលហេតុនៃការបាត់បង់កៅអីពានរង្វាន់ធំៗប្រចាំទ្វីបទាំងនេះ គឺដោយសារតែក្រុមយុវជនអាយុក្រោម 15ឆ្នាំរបស់ក្លិប មិនបានចូលរួមប្រកួតក្នុងពានយុវជនអាយុក្រោម 15ឆ្នាំរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម ដោយក្លិបមួយនេះបានបញ្ជូនកីឡាកររបស់គេទៅហ្វឹកហាត់នៅអឺរ៉ុបជំនួសវិញ។
ការបាត់បង់ឱកាសមាសរបស់ក្លិប Hanoi FC បានធ្វើឱ្យក្រុមលេខ2 គឺ TP Ho Chi Minh ទទួលបានកៅអីមួយនេះជំនួសវិញ ដោយត្រូវលេងក្នុងវគ្គជម្រុះពាន AFC Champions League ប្រសិនបើធ្លាក់ ក្រុមនេះនឹងចូលរួមពាន AFC CUP 2020។