ការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនាចុងឆ្នាំ2019 នេះ នៅប្រទេសហ្វីលីពីនក្នុងវិញ្ញាសាបាល់ទាត់ គ្រូបង្វឹកគឺជាលោក Félix Dalmas ចំណែកឯអ្នកចាត់ការក្រុម គឺលោក Keisuke Honda នេះបើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ម្នាក់។
មិនខុសពីរាល់ដងទេ ដែលគ្រូបង្វឹកជម្រើសជាតិកម្ពុជាតែងតែដឹកនាំក្រុមយុវជនឈុតស៊ីហ្គេម តែអ្វីដែលសំអាងមួយទៀតនោះគឺ កាលពីពាន AFF U22 Championship 2018 ដែលគ្រានោះកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលនោះ គឺស្ថិតនៅក្រោមការដឹកនាំរបស់ជនបរទេសទាំង 2រូបនេះដូចគ្នា ដោយក្រុមយុវជនគោព្រៃកម្ពុជាធ្វើបានយ៉ាងល្អ និងបានទទួលចំណាត់ថ្នាក់លេខ4 ទៀតផង។
គួរបញ្ជាក់ផងដែរថា ស៊ីហ្គេមចុងឆ្នាំនេះនៅហ្វីលីពីន ត្រូវបានអនុញ្ញាតឱ្យមានកីឡាករលើសអាយុក្នុងក្រុមចំនួន 2រូប និង តម្រូវឱ្យមានសមាសភាពកីឡាករសរុបទាំងអស់តែ 20រូបប៉ុណ្ណោះ៕