អ្នកតែងតែមានបច្ចេកទេស និងតិចនិកផ្សេងៗគ្នា ដើម្បីសម្រកទម្ងន់ និងមានសុខភាពល្អ។ ក្រៅពីការគ្រប់គ្រងអាហារយ៉ាងហ្មត់ចត់ហើយនោះ នៅមានតិចនិកជាច្រើនទៀតសម្រាប់ការទទួលទានអាហារជាច្រើនថែមទៀត ដែលយើងតាមដានមិនទាន់។ ប៉ុន្តែមានវិធីងាយៗ ដែលយើងអាចចាប់ផ្តើមពីថ្ងៃនេះគឺ “ល្បឿនក្នុងការទទួលទានអាហារ”។
ទទួលទានយឺត និងទទួលទានលឿន
យោងតាមការសិក្សាស្រាជ្រាវនៅសាកលវិទ្យាល័យជប៉ុន ដែលបានប្រមូលទិន្នន័យពីអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី2 ចំនួន59,717នាក់បានរកឃើញថា អ្នកដែលមានទម្លាប់ទទួលទានយឺតៗ គឺមានហានិភ័យទាបនៃជំងឺធាត់ខ្លាំងជាងអ្នកដែលមានទម្លាប់ទទួលទានលឿន។ អ្នកឆ្លើយតបចំពោះខ្លួនឯងថា ជាមនុស្សម្នាក់ដែលទទួលទានក្នុងរយៈពេល “ជាមធ្យម” ក៏មានហានិភ័យនៃជំងឺធាត់ជាងអ្នកដែលទទួលទានយឺត ក៏ប៉ុន្តែនៅតែតិចជាងអ្នកដែលទទួលទានលឿន។មួយវិញទៀត អ្នកស្រាវជ្រាវបានសន្និដ្ឋានថា អ្នកដែលមានទម្លាប់ទទួលទានលឿន គឺមានហានិភ័យខ្ពស់ក្នុងការឡើងទម្ងន់ជាងអ្នកដែលទទួលទានយឺតៗ ឬធម្មតា។ ព្រោះពេលយើងទំពាអាហារ គឺសញ្ញាស្រេកឃ្លានរបស់យើង វាត្រូវបានផ្លាស់ប្តូរចរន្ដពីក្រពះទៅកាន់ខួរក្បាលជំនួសវិញ ហើយខួរក្បាលនឹងចំណាយពេលប្រហែល20នាទី ដើម្បីបញ្ចូនសារមកឱ្យរាងកាយឱ្យឈប់ទទួលទាន។ ដូច្នេះបើយើងទទួលទានលឿនៗ មុនពេលខួរក្បាលបញ្ជាឱ្យរាងកាយឈប់នោះ យើងក៏មានអារម្មណ៍ថា ឆ្អែត ហើយនឹងឈប់ទទួលទានភ្លាមៗតែម្ដង។ បើយើងទទួលទានបាយច្រើនជាងម្ហូប ដូច្នេះអ្នកដែលទទួលទាននឹងមានអារម្មណ៍ថាឆ្អែតពេករហូតដល់តឹងណែនពោះមិនស្រួលទៅវិញ ព្រោះនៅពេលដែលយើងដឹងខ្លួនថាឆ្អែតហើយ តែយើងនៅតែបន្ដទទួលទានច្រើន ហើយលឿនៗទៀត។ប្រសិនបើអ្នកទម្លាប់ទទួលទានលឿនបែបនេះរាល់ថ្ងៃ អាចបណ្តោលឱ្យឈឺក្រពះ ពិបាកក្នុងការលេបឆ្លងកាត់បំពង់រំលាយអាហារ និងមិនបានស្រូបយកអាហារបំប៉នដែលចាំបាច់សម្រាប់រាងកាយ ហើយនៅបង្កើនបញ្ហាហើមពោះក្រោយពេលទទួលទានថែមទៀត។ ការទទួលទានលឿនពេក អាចបណ្តោលឱ្យរាងកាយមិនអាចទប់ស្កាត់ភាពអសកម្មនៃជាតិខ្លាញ់ និងជាតិស្ករ ដូច្នេះវាប៉ះពាល់ដល់ការគ្រប់គ្រងនៃអាំងស៊ុយលីន ហើយបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម។ ដូច្នេះ ដើម្បីរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ អ្នកចាំបាច់ត្រូវទទួលទានយឺតៗ ដើម្បីទំពាអាហារឱ្យម៉ដ្ឋមុននឹងលេបចូលទៅក្នុងក្រពះ។ ការធ្វើបែបនេះអាចជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមបានល្អ ហើយក្រពះមិនសូវធ្វើការធ្ងន់ផងដែរ។ គន្លឹះក្នុងការទទួលទានអាហារឱ្យឆ្អែតលឿន មិនមែនទទួលទានអាហារឱ្យលឿនឡើងនោះទេ ព្រោះការទទួលទានលឿន រូបរាងរបស់អ្នកក៏ឡើងធាត់លឿនដែរ។ អ្នកគួរតែសាកល្បងគន្លឹះដូចខាងក្រោមនេះ ដើម្បីមានរាងស្អាត និងមានសុខភាពល្អ៖
1. ទំពាអាហារឱ្យបានច្រើនដងនៅក្នុងមួយដុំៗ ដោយសាកល្បងរាប់លមើលថា1ដុំ ត្រូវទំពាឱ្យបានលឿនបំផុត15ទៅ30ដង។
2. ប្រើរយៈពេលក្នុងការទទួលទានអាហារឱ្យបានពី 20-30នាទីក្នុងមួយពេលអាហារ។
3. ក្រេបទឹកខ្លះៗខណៈពេលកំពុងទំពាអាហារ (មិនលើសពី1-2កែវ) ជួយឱ្យឆ្អែតលឿនជាងមុន។
4. ដាក់ស្លាបព្រានៅលើចានខណៈពេលទំពាអាហារ ព្រោះបើកាន់ស្លាបព្រាខណៈពេលកំពុងទំពាអាហារអាចធ្វើឱ្យអ្នកចេះតែចង់ដួសអាហារបន្ទាប់ ហើយអាចទទួលទានលឿនឡើង។ប្រសិនបើអ្នកព្យាយាមកែសម្រួលល្បឿន និងពេលវេលានៃអាហារបន្តិចម្តងៗ វានឹងអាចជួយឱ្យអ្នកទទួលទានអាហារយ៉ាងងាយស្រួលជាងមុន និងមិនភ័យខ្លាចរឿងជំងឺធាត់។ សូមព្យាយាមសាកល្បងគន្លឹះខាងលើ ដើម្បីថែរក្សាសុខភាពអ្នកឱ្យកាន់តែប្រសើរ ហើយវាក៏ជាវិធីសាស្ត្រក្នុងការរក្សាទម្ងន់ឱ្យនៅថេរ មិនងាយឡើងទៅតាមចំណង់នៃការទទួលទានផងដែរ៕