ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ឌួង ហ្សូរីម៉ា បានបង្ហោះឱ្យដឹងថា អ្នកទាំងពីរទទួលបានកិត្តិយសយ៉ាងខ្លាំង នៅក្នុងពិធីប្រគល់ពានឆ្នើម ជូនដល់ស្រ្តីៗជាអ្នកជំនួញម្ចាស់ផលិតផលពីបណ្ដាប្រទេសជាច្រើន។ ពិធីនោះ កញ្ញា ឌួង ហ្សូរីដា ទទួលបានពានជាស្ត្រីឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល MUDHITA GS-2113 ខណៈដែល កញ្ញា ឌួង ហ្សូរីម៉ា ទទួលបានពានឆ្នើម ជាម្ចាស់ប្រេន N27។
កញ្ញា ឌួង ហ្សូរីដា បង្ហោះថា«នេះជាពិធីប្រគល់ពានរង្វាន់កិត្តិសយដល់បុគ្គលឆ្នើមជាថ្នាក់ដឹកនាំល្អភារកិច្ចគ្រប់មុខជំនួញជោគជ័យ និងពានកិត្តិយសផលិតផលមានគុណភាពល្អល្បីឈ្មោះបំផុតសំរាប់ ឆ្នាំ2019 និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដែរបានប្រគល់ដោយ លោក ឯកឧត្តមឧត្តមសេនីយ ជិកសាក់ ចេរិន សម្បត្តិ»។
ផ្អែកលើខ្លឹមសារខាងលើ គេអាចដឹងបានថា ពានរង្វាន់ដែលកម្មវិធីប្រគល់ឱ្យ គឺលុះត្រាតែផលិតផលនោះ ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងពាណិជ្ចកម្ម ក្រសួងសុខាភិបាល និងមានវេជ្ជបណ្ឌិត្យដែលមានឯកទេសច្បាស់លាស់ឈរឈ្មោះ។ ផលិតផលក៏ត្រូវតែជាម៉ាកល្បី និងមានទីផ្សារក្នុងជំនួញផលិតផលថែរក្សាសម្រស់ និងសុខភាពផងដែរ។ អ៊ីចឹងហើយ ទើបមានការសរសើរថា កញ្ញា ពិតជាជោគជ័យ ចាប់តាំងពីបើកជំនួញផលិតផលអនឡាញន៍។
យ៉ាងណាមិញ កញ្ញា ឌួង ហ្សូរីដា បានអះអាងប្រាប់អ្នកសារព័ត៌មានថា គឺជាមោទនភាពយ៉ាងខ្លាំង ដែល ផលិតផលដែលក្រុមហ៊ុន MUDHITA Trading Co.LTD របស់ នាងមានផលិតផលនាំចូលផ្ដាច់មុខដល់ទៅ២ ជាប់ជាផលិតផលស្ដង់ដា នៅក្នុងវេទិកា :trophy:Standardization Products 2019 ប្រចាំប្រទេសថៃ៕