មហាជនគ្រប់គ្នាពិតជាធ្លាប់បានឃើញនិងស្គាល់រួចមកហើយ តារាសម្តែងជើងចាស់គឺអ្នកស្រី គង់ ប៊ុនសុន ហៅម៉ែស៊ុន នាពេលបច្ចុប្បន្នកំពុងតែផលលំបាកយ៉ាង ខ្លាំងក្នុងជីវិភាពរស់នៅប្រចាំថ្ងៃ ដោយលោកស្រី ដើរទូលនំលក់ តាមទីសាធារណៈដែលបច្ចុប្បន្ននេះស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង។
ហើយនៅពេលថ្មីៗនេះគាត់បានធ្លាក់ខ្លួនដើរទូលនំលក់តាមចិញ្ចើមផ្លូវដោយអ្នកស្រី គង់ ប៊ុនសុន មានអាយុ៦៥ឆ្នាំ សព្វថ្ងៃនេះមានមុខរបរលក់នំនៅតាមផ្លូវសាធារណះ និងនៅចិញ្ចើមថ្នល់ ដែលជានំយកមកពីខេត្តកំពត តារាសម្តែងរូបនេះរស់នៅក្នុងបន្ទប់ជួលមួយខែ៩០ដុល្លារ រស់នៅតែម្នាក់ឯង ព្រោះកូនចៅមានគ្រួសារអស់ ហើយជីវភាពក៏ខ្វះខាត។
ប្រភពពីអ្នកសិល្បៈបានអះអាងថា ម៉ែស៊ុន ពិតជាមានការលំបាកជាខ្លាំង ដោយអ្នកម្ដាយត្រូវលក់នំទាំងយប់អាធ្រាត្យ នៅម្ដុំធនាគារ ANZ លើផ្លូវ271។ តារាជើងចាស់រូបនេះ បានថ្លៃឈ្នួលពីសិល្បៈប្រហែលជា១៥ ទៅ៥០ដុល្លារប៉ុណ្នោះក្នុងមួយថ្ងៃ ទៅតាមការងារសម្ដែងដែលអ្នកដឹកនាំតម្រុវ។ បើទោះជាចំណូលរបស់ម៉ែស៊ុនមិនសូវកាក់កបក៏ដោយ តែអ្នកម្ដាយនៅតែប្រឹងតស៊ូ ជាមួយការងារសិល្បៈយ៉ាងសប្បាយចិត្ត ព្រោះថា សិល្បៈជាអាជីពដែលម៉ែស្រឡាញ់៕