មហាជាច្រើនបានស្គាល់មកហើយពីស្រីស្អាតវ័យក្មេង អ៊ិត ម៉ូលិកា នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលជាបានបង្កើត Dr.K «ដុកទ័រខេ» ដំបូងនៅប្រទេសកម្ពុជា នេះឡើងព្រោះកញ្ញា គឺជាអ្នកគ្រូពេទ្យមួយរូបដែលមានរូបសម្រស់ស្រស់ស្អាតនោះទេ កញ្ញាក៏តែងតែជួបជាមួយអ្នកជំងឺមួយចំនួនមិនថាបុរសឬស្ដ្រីនោះទេពួកគេកំពុងតែជួបប្រទះបញ្ហាស្បែកមុខ យ៉ាងខ្លាំងដោយសារតែការប្រើប្រាស់ ម្សៅលាយបានទទួលលទ្ធផលលឿនដោយ ចំណាយពេលខ្លី តែក្រោយការប្រើប្រាស់ ៣ខែ ៦ខែឬ ១ឆ្នាំប៉ុណ្ណោះផ្ទៃមុខរបស់ ពួកគេចាប់ ផ្ដើមឡើងសសៃក្រហម ឡើងមុន រមាស់ រឺអាចមានបញ្ហាជំងឺ សើស្បែកផ្សេងៗទៀត។
ក្នុងការបង្កើតប្រ៊េនថ្មីមិនមែនជារឿងងាយនឹងធ្វើទេ តែតារាហ្វេសប៊ុករូបនេះបានប្រាប់ឡារ៉ែនថា ផលិតផលរបស់ដុកទ័រខេ គឺជាប្រភេទ skin Care ខុសគ្នាជាមួយ ថ្នាំពេទ្យ។ Dr.K យើងអាចប្រើប្រាស់យូរបាន ប៉ុន្តែថ្នាំពេទ្យគឺយើងមិនអាច ប្រើប្រាស់ យូរបានទេ។ ថ្នាំពេទ្យនៅពេលដែលយើងយកទៅលាយជាមួយម្សៅ រឺឡេ ពេលយើង ប្រើមានប្រសិទ្ធភាពលឿនត្រឹមតែ១អាទិត្យដឹងលទ្ធផលភ្លាមសម្រាប់អ្នកមានមុខមុនបាត់មុន មានរមាសបាត់រមាសជាដើម។ ការរៀបរាប់ខាងលើនេះហើយទើបធ្វើឱ្យប្អូនស្រី អ៊ិត ម៉ូលិកា សម្រេចចិត្តមកបង្កើតដុកទ័រខេជាប្រេ៊នរបស់ខ្លួនដើម្បីជួយដល់ពុកម៉ែបងប្អូនខ្មែរដែលកំពុងតែជួបប្រទះបញ្ហាស្បែកមុខដោយចំណាយដើមទុន៣ទៅ៥ម៉ឺនដុល្លារជាមួយដៃគូភាគហ៊ុន១ នាក់ទៀតដែលជាគ្រូពេទ្យឯកទេសផ្នែកវះកាត់កែសម្រស់។
អ៊ិត ម៉ូលិកា បានអះអាងទៀតថា ប្អូនស្រីបានបង្កើតគ្លីនិកផ្ទាល់ខ្លួនឈ្មោះ K Derma Care បម្រើដល់អតិថិជនដូចជាមានផលិតផលថែរក្សាសម្រស់ជូនដល់អតិថិជនមានគ្លីនិកប្រឹក្សាយោបល់ដល់ភ្ញៀវ ណែនាំពួកគាត់គួរប្រើប្រាស់ផលិតផលមួយណាល្អ។ ក្រៅពីនេះ K Derma Care ក៏មានសេវាកម្មវះកាត់ ដែលធ្វើឡើងដោយគ្រូពេទ្យជំនាញតែម្ដង។ សម្រាប់អតិថិជនដែលទៅទទួលសេវា កម្មព្យាបាលខាង ក្រុមហ៊ុន Dr.K ដែលបង្កើតឡើងដោយកូនខ្មែរនេះដែរក៏ការបញ្ចុះតម្លៃជាពិសេសជូនផងដែរ។ គួរបញ្ជាក់ក្រុមហ៊ុន Dr.K បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ បើគិតមកដល់ពេលនេះបានរយៈ ពេលជិត២ឆ្នាំហើយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅ ប្រទេស និង សិល្បះផងដែរ ដោយសារក្រុមហ៊ុនផ្ដោតលើគុណភាពជាចម្បង៕