ប្រិយមិត្តជ្រាបច្បាស់រួចហើយ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ បានជ្រើសរើសបទចម្រៀងដែលសាកសមនឹងខ្លួន ហើយបញ្ចេញសមត្ថភាពបានយ៉ាងល្អលើឆាកតន្ត្រីផ្សាយផ្ទាល់។ ដោយឡែកបេក្ខជន និងក្រុមណា ទទួលបានសារបោះឆ្នោតគាំទ្រពីមហាជនច្រើន នឹងត្រូវបានបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
នៅក្នុងនោះដែរ លទ្ធបានបង្ហាញឱ្យឃើញថា កូនក្រុមរបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ចំនួន3រូបបានបន្ដទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយដែលមាន ចាន់ សុបញ្ញា ទទួលមានសំឡេងសារច្រើនជាងគេ និង សំ សុវណ្ណរ៉ាក់ ជាបេក្ខភាពដែលត្រូវបានប្រកាសឈ្មោះទី២ឱ្យកាន់វគ្គផ្ដាច់ព្រ័ត្រ។ ចុងក្រោយនៃកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺប្រកាសឈ្មោះ គង់ ចំរើន ដែលធ្វើឱ្យមហាជនចំហមាត់គ្រប់គ្នា ដែលនឹកស្មានមិនដល់ថា កញ្ញា មានកូនក្រុមជើងខ្លាំងដល់ទៅ 3រូប អាចបន្ដទៅដណ្ដើមពាននៅវគ្គចុងបញ្ចប់នៃកម្មវិធី X Factor Cambodia។
ការទស្សទាយក៏ត្រូវបានគេប៉ាន់ស្មានបានថា ជើងខ្លាំងទាំង ៣ នៃក្រុមកញ្ញា ត្រូវចូលមកដណ្ដើមពានជាមួយ ចាន់ កូមែន ជាកូនក្រុមរបស់កញ្ញា សុខ សីឡាលីន បានយ៉ាងស៊ីផុយ ដែលមានម្នាក់នៃក្រុមកញ្ញាត្រូវលើកពានទៀតហើយនៅក្នុងចុងឆ្នាំ 2019 នេះ។ ថ្វីត្បិតតែមានការទស្សទាយនេះក៏ពិតមែន លទ្ធផលចុងបញ្ចប់គឺស្ថិតនៅលើសំឡេងសាររបស់អ្នកគាំទ្រទាំងអស់តែប៉ុនណោះ ថាមិនត្រូវ ចាន់ កូមែន ក៏អាចក្លាយជាម្ចាស់ពានក៏ថាបានដែរ៕