កីឡាករគុនខ្មែរដ៏ល្បីល្បាញដែលមានរហស្សនាមថា ខ្លាកំណាចមកពីបាត់ដំបង កែវ រំចង់ ត្រូវបានស្ថាប័នប្រដាល់ The Riel Team Promotions ផ្គូផ្គងឱ្យបានចូលរួមប្រកួតលើសង្វៀនដ៏ធំមួយនៅប្រទេសបារាំង MT Grand Prix។
ចំពោះដៃគូដែលត្រូវឡើងប្រកួតជាមួយនឹងកីឡាករកម្ពុជាដែលមកពីខេត្តបាត់ដំបងរូបនេះ គឺជាកីឡាករស្បែកខ្មៅកូនកាត់បារាំង-កាមេរូន មានឈ្មោះថា Omar Samb ធ្លាប់ប្រកួតសង្វៀនអន្តរជាតិធំៗសរុប 33ដង ឈ្នះ 30ដង និងចាញ់ 3ដង។
គួរបញ្ជាក់ផងដែរថា កីឡាករជើងខ្លាំងកម្ពុជា កែវ រំចង់ ធ្លាប់ប្រកួតបាន 166ដង ឈ្នះ 149ដង ចាញ់ 13ដង និងស្មើ4ដង នឹងត្រូវឡើងសង្វៀន MT Grand Prix នៅឯសង្វៀន BATACLAN នៃទីក្រុងបារីស ទឹកដីនៃប្រទេសបារាំងនាថ្ងៃអាទិត្យទី24 ខែវិច្ឆិកា ឆ្នាំ2019 ខាងមុខនេះ។