ក្រុមព្រះខ័នរាជស្វាយរៀង បានឆ្លងកាត់ 24ប្រកួត ឈ្នះ19 និងស្មើ5 ដោយមិនស្គាល់ពាក្យថាចាញ់នៅឡើយទេ និងបានបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលតារាង ប្រចាំរដូវកាលឆ្នាំ2019 នេះ។
តាមការប្រកាសពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជាបានឱ្យដឹងថា ពិធីប្រគល់ពានរង្វាន់លីកកំពូលរបស់កម្ពុជា រដូវកាលឆ្នាំ2019 គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2019 នេះ នៅកីឡដ្ឋានខេត្តស្វាយរៀង ដោយនឹងត្រូវប្រគល់ទៅឱ្យក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបប្រកួតលីកកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី25 ខាងមុខនេះ ពោលគឺ 1សប្តាហ៍មុនលីកកំពូលកម្ពុជាបញ្ចប់ការប្រកួតជាផ្លូវការ។
បើគិតមកទល់នឹងពេលនេះ គឺជាលើកទី2 ហើយ ដែលក្រុមព្រះខ័នរាជស្វាយរៀងគ្រងម្ចាស់ជើងឯកពានរង្វាន់នេះ ដោយក្រុមមួយនេះ បានឈ្នះពានលីកកំពូលកម្ពុជាជាលើកដំបូងកាលពីឆ្នាំ2013 កន្លងទៅ៕