បើនិយាយពីឈ្មោះហាងថែរក្សាសម្រស់បុរសនារី «DPប៊ីយូធី» អ្នកចង្កោមសិល្បៈជាច្រើនស្គាល់ពេញទំហឹងថា ជាមុខជំនួញដ៏ធំរបស់តារាជើងចាស់ កុយ ស៊ីឌឿន ដែលមានឈ្មោះល្បីល្បាញយូរមកហើយ ពិសេសអ្នកនៅតាមបណ្តាខេត្តមួយចំនួន។
ដោយសារតែលោកជាអ្នកចូលចិត្តចែករំលែកការជួយគ្នាក្នុងសិល្បៈទៅលើសិល្បករមានទុក្ខ និងចាស់ជរា ទើបលោកបានបង្កើតក្លឹបសិល្បៈ DP ឡើយ។ ក្រៅពីនោះ លោក ក៏បង្ហាញសកម្មភាពមនុស្សធម៌មួយចំនួនក្នុងសង្គមមិនថា កុមារកំព្រា ឬចាស់ជរានោះឡើយ។ ទ្រព្យធនបរិច្ចាគនេះបានដោយសារលោកខិតខំប្រឹងប្រែង បើកមុខរបរលក់ផលិតផលម្ស៉ៅលាបមុខយ៉ាងយូរឆ្នាំ ទោះជាមានការកកើតឡើងរបរនេះ ពេញទីផ្សារក៏ដោយ។ ស្របពេលទីផ្សារផលិតផលជាច្រើនបុកច្រើនមួយរយៈនេះ ពិសេសអាជីពលក់នៅលើអនឡាញក៏ហូរហែរ ក៏ហាងរបស់ឌីភីនៅតែបន្តឈរនៅលើអាជីពនេះបានយ៉ាងរលូន បើទោះជាមានការប្រជែងគ្នាក្តី។ មូលហេតុបែបនេះ ទើបអតិថិជនទាំងឡាយ នៅតែជឿជាក់ផលិតផលលាបមុខឌីភីប៊ីយូធី ដោយចាត់ទុកថា ជារបស់លើបន្តប្រើទាំងអ្នកថ្មី និងចាស់។
បើទោះជាបានក្លាយជាអ្នកជំនួញ និងមានតំណែងជាទីប្រឹក្សាប្រចាំក្រសួងមួយ ប៉ុន្តែតារាចម្រៀងចាស់វស្សា ដែលត្រូវគេស្គាល់ថាជាពិធីករវិទ្យុជាតិផង បានអះអាងថាលោកមិនបោះបង់ការងារសិល្បៈនោះទេ។ លោក កុយ ស៊ីឌឿន ថា ខ្លួនទើបនឹងធ្វើឲ្យអ្នកសិល្បៈភាគច្រើនបានចាប់អារម្មណ៍ ចំពោះការផលិត កម្មវិធីកម្សាន្តបន្តផ្ទាល់មួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើបណ្ដាញហ្វេសប៊ុក។ ក្រៅពីធ្វើឲ្យកម្មវិធីកម្សាន្តមួយនេះ លេចរូបរាងកាន់តែខ្លាំង លោកបានប្រកាសថានឹងបញ្ចេញស្នាដៃឲ្យសកម្មដើម្បីជួយជំរុញដល់វិស័យសិល្បៈ។ សូមជម្រាបថាឌីភីប៊ីយូធី មានទីតាំង២កន្លែង នៅភ្នំពេញខាងត្បូងផ្សារទួលទំពូង និងតាមបណ្តោយផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញខាងស្តាំដៃ និងមានតាមខេត្តមួយចំនួនដូចជា បាត់ដំបង កំពង់ចាម សៀមរាប និងខេត្តផ្សេងៗទៀត ត្រៀមបង្កើតឡើង។ លោកអ្នកអាចទាក់ទងតាមទូរស័ព្ទ ០១០ ៥៥ ៥៥ ៥០ / ០៩៣ ៥៥ ៥៥ ៥០៕