ក្រៅពីយកកូនខ្មែរទៅចិញ្ចឹមមើលថែបីបាច់បានយ៉ាងល្អអ្នកស្រី Angelina Jolie បានសុំសិទ្ធទិញភ្នំមួយនៅស្រុកសំឡូត ខេត្តបាត់ដំបងដើម្បីយកទៅអភិរក្សជាមួយសន្តិសុខយាមល្បាតយ៉ាងតឹងរឹងបំផុត។
តាមរយៈសារព័ត៌មានបរទេសមួយក៏បានចេញផ្សាយថា អ្នកនាង Angelina Jolie បានទិញដីកម្ពុជា នៅក្នុងខេត្តបាត់ដំបង 60,000 ហិកតា ដែលជាដីត្រូវបានជ្រៀតចូលដោយអ្នកប្រមាញ់សត្វព្រៃ ហើយបានកែប្រែឱ្យក្លាយជាតំបន់អភិរក្សសត្វព្រៃ និងមានអតីតអ្នកប្រមាញ់ខ្លះត្រូវបានគេជួលឱ្យធ្វើជាអនុរក្សសត្វទៅវិញ។ ខណៈនោះដែរ អ្នកនាង Angelina Jolie មានបំណងយកកូនចិញ្ចឹមប្រុសរបស់នាង Maddox មកបីបាច់តាំងពីឆ្នាំ 2003 នឹងបានទិញផ្ទះបុរាណបែបប្រពៃណីក្នុងខេត្តបាត់ដំបង ទិសពាយព្យ។
ផ្ទះនេះនៅជាប់ឧទ្យានជាតិមួយដែលត្រូវបានរំលោភបំពានលើការឈ្លានពានពីក្រុមអ្នកប្រមាញ់សត្វដែលគំរាមកំហែងដល់ប្រជាជន ខ្លាឃ្មុំខ្មៅនៅអាស៊ី ដំរីនិងសត្វខ្លាឥណ្ឌូចិន។ ដូច្នេះលោកស្រីបានទិញផ្ទៃដីប្រមាណ 60,000 ហិកតាហើយប្តូរទៅជាតំបន់អភិរក្សសត្វព្រៃដោយដាក់ឈ្មោះតាមគម្រោង Maddox Jolie ដែលជាឈ្មោះកូនប្រុសរបស់អ្នកនាង ដើម្បីឱ្យកូនប្រុសបានដឹងនូវកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់អ្នកនាង។ យ៉ាងណាមិញ តារាស្រីរូបនេះបត្រូវបានព្រះបាទនរោត្តមសីហមុនីប្រោះប្រទានផ្តល់សញ្ជាតិខ្មែរនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៥៕