ភ្នំពេញៈ វិស័យឯកជនស្នើរដ្ឋាភិបាលជួយសម្រួលថ្លៃដឹកជញ្ជូន ដែលជាផ្នែកមួយជួយសម្រូល និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មដែលកំពុងជួបបញ្ហាលើការធ្លាក់ថ្លៃកសិផល។ លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ធសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មរយៈពេលវែងនាព្រឹកថ្ងៃទី4 កក្កដានេះថា រដ្ឋាភិបាលគួរជួយសម្រួលថ្លៃដឹកជញ្ជូន តម្លៃទីផ្សារឲ្យបានត្រឹមត្រូវ និងស្នើសុំកុំឲ្យមានការឃាត់ឃាំងពីសមត្ថកិច្ចតាមដងផ្លូវ(កុងត្រូលជជុះ) ព្រមទាំងស្នើសុំឲ្យរដ្ឋាភិបាល និងវិស័យឯកជនបង្កើតសហគមន៍ដើម្បីគ្រប់គ្រងតម្លៃទីផ្សារនៅនឹងកន្លែងដែលជាដំណោះស្រាយសម្រាប់ទីផ្សារអ្នកលក់ និងអ្នកទិញ។ អ្នកជំនាញក្នុងវិស័យនេះក៏បានលើកឡើងដែរថា ប្រព័ន្ធចែកចាយនៅកម្ពុជាមិនអាចឆ្លើយតបនឹងតម្រូវការ និងឆ្លើយតបបានទាន់ពេលវេលានោះទេ ទើបនាំឲ្យមានការនាំចូលពីប្រទេសជិតខាងមកទៀត ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានថ្លែងថា កម្ពុជាមានបញ្ហាប្រឈមជាច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការដឹកជញ្ជូនមានតម្លៃថ្លៃ អគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃ ដែលធ្វើឲ្យតម្លៃដើមនៃការផលិតរបស់យើងឡើងថ្លៃខ្ពស់ ធ្វើឲ្យមានការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។ លោកបន្តថា លោកបានជួបជជែកជាមួយអ្នកវិនិយោគជាច្រើន ដើម្បីជំរុញឲ្យពួកគេមកវិនិយោគកែច្នៃផលិតផលកសិកម្មកម្ពុជា ប៉ុន្តែដោយសារសេវាកម្មរបស់យើងនៅស្មុគស្មាញ តម្លៃអគ្គិសនីថ្លៃ ពិបាកក្នុងការដឹកជញ្ជូន បានធ្វើឲ្យពួកគេសម្រេចចិត្តវិនិយោគនៅប្រទេសជិតខាងវិញ ជាជាងជ្រើសរើសមកវិនិយោគនៅកម្ពុជា។ លោកបន្តថា “បើធៀបជាមួយប្រទេសជិតខាង ការដឹកជញ្ជូនតាមផ្លូវគោក តាមកំពង់ផែរបស់យើង គឺមានតម្លៃថ្លៃបើធៀបជាមួយប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃដើមរបស់យើងថ្លៃ មិនអាចប្រកួតប្រជែងជាមួយគេបាន”៕
អត្ថបទពេញនិយម
សង្គម និងសេដ្ឋកិច្ច
អាការតាំងគភ៌ថ្មីៗ និង14សញ្ញាបញ្ជាក់ថាអ្នកកំពុងជិតក្លាយជាម្តាយគេហើយ
សម្រាប់អាការរបស់អ្នកតាំងគភ៌រយៈដំបូងៗ តើយើងនឹងដឹងយ៉ាងណាបានថា កំពុងតែមានគភ៌ឬក៏អត់? ព្រោះក្នុងរយៈពេល1សប្តាហ៍ដំបូង អាចនិយាយបានថា ជាអំឡុងពេលដែលមិនសូវបង្ហាញអាការប៉ុន្មានឡើយ ហើយបើអីុចឹង តើនារីៗយើងនឹងដឹង ហើយប្រាកដក្នុងចិត្តយ៉ាងណាបានទៅថា...
សង្គម និងសេដ្ឋកិច្ច
អាការ9យ៉ាងនៃអ្នកចាប់ផ្តើមមានផ្ទៃពោះ ដែលនារីៗទាំងឡាយគួរដឹង
សញ្ញានៃការតាំងគភ៌មិនមែនមានត្រឹមតែការក្អួតចង្អោរប៉ុណ្ណោះទេ ព្រោះអាការរបស់អ្នកមានផ្ទៃពោះក្នុងរយៈដំបូងអាចមិនដូចគ្នាទាំងអស់នោះទេ អ្នកខ្លះចាញ់ខ្លាំង ឬអ្នកខ្លះសឹងតែគ្មានអាការចាញ់កូនសោះក៏មាន ឯអ្នកខ្លះទៀតកើតអាការប្លែកៗដែលធ្វើឱ្យយល់ច្រឡំថា ជាអាការជំងឺអ្វីមួយទៅវិញ ដូច្នេះនៅពេលនេះ ឡារ៉ែន សូមរួបរួមអាការរបស់អ្នកមានផ្ទៃពោះក្នុងលក្ខណៈផ្សេងៗមកជម្រាបជូនជ្រាប...
សង្គម និងសេដ្ឋកិច្ច
ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?
នរណាៗក៏ដឹងដែរថា អាការឈឺពោះនេះ នៅពេលដែលវាកើតឡើងហើយ តែងតែសាងនូវក្ដីលំបាកដល់រាងកាយរបស់យើងខ្លាំងណាស់ មិនថាតែឈឺពោះផ្នែកខាងឆ្វេង ឬផ្នែកខាងស្ដាំឡើយ។ បើសិនជាអាការឈឺក្នុងលក្ខណៈនោះកើតឡើងចំពោះយើងញឹកញាប់ នោះវាអាចជាសញ្ញាមួយដែលប្រាប់ឱ្យយើងដឹងអំពីបញ្ហាសុខភាពដែលកំពុងជិតមកដល់ ដូច្នេះសូមឱ្យនឹកឃើញជាប់ជានិច្ចថា...
សង្គម និងសេដ្ឋកិច្ច
វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ
ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...
សុខភាព
ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?
ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។
អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...
អត្ថបទផ្សេងៗ
កម្សាន្ត
ម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាល ប្រចាំឆ្នាំ២០២៤ និងពានរង្វាន់ផ្សេងៗជាច្រើននៅក្នុងកម្មវិធី Miss Universe 2024
កម្មវិធី Miss Universe 2024 ត្រូវបានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅទីក្រុងនៃប្រទេសម៉ិចស៊ិកូ (Mexico) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤...
សង្គម និងសេដ្ឋកិច្ច
ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...
PR
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈផ្គត់ផ្គង់រថយន្តបន្ថែម រវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA Cambodia ដែលជាក្រុមហ៊ុននាំចូល...
សង្គម និងសេដ្ឋកិច្ច
កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ច ឆ្នាំ២០២៤
ភ្នំពេញ ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីរាត្រីថ្ងៃទី...
សង្គម និងសេដ្ឋកិច្ច
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ
ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...
វិនិយោគ
អាមេរិក បន្តជួយ និងគាំទ្រប្រជាជនកម្ពុជាតាមរយៈការវិនិយោគ និងជំនួយជាថវិកាទៅលើវិស័យសំខាន់ៗមួយចំនួន
ភ្នំពេញ ៖ កាលពីសប្ដាហ៍កន្លងទៅនេះ នៅទីក្រុងភ្នំពេញ នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID អ្នកស្រី Samantha Power...
សង្គម និងសេដ្ឋកិច្ច
គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រជូនដំណឹងពីដំណើរព្យុះទីហ្វុងដែលអាចជះសម្ពាធ និងឥទ្ធិពលមកលើខេត្តមួយចំនួននៅកម្ពុជា
ភ្នំពេញ : យោងតាមការព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថាព្យុះទីហ្វុង យីន ស៊ីង...
សង្គម និងសេដ្ឋកិច្ច
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...
អត្ថបទស្រដៀងគ្នា
Previous article