Skip to content

ហេតុផល 3យ៉ាងដែលបាល់ទាត់កម្ពុជាសង្ឃឹមច្រើន ក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៅស៊ីហ្គេមឆ្នាំនេះ

ការចាប់ឆ្នោតជ្រើសរើសពូលនៃការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមបានបញ្ចប់ហើយ ដោយជាលទ្ធផលកម្ពុជាបានស្ថិតនៅក្នុងពូល A ដែលមានប្រទេសចំនួន៥ រួមមានម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត និងកម្ពុជា។ ជាមួយគ្នានេះដែរក្រុមកម្ពុជា អាចនឹងមានសង្ឃឹមច្រើនក្នុងការបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ដោយសារមូលហេតុធំៗចំនួន3 គឺ៖

1-ជាពូលដែលល្មមៗមិនសូវខ្លាំង៖ បើគិតពីកម្រិតបច្ចេកទេសវិញ ក្រុមដែលស្ថិតនៅក្នុងពូលរួមជាមួយកម្ពុជា គឺមានកម្រិតប្រហាក់ប្រហែល ឬទាបជាងកម្ពុជា ហើយមានប្រទេសតែ 5ប៉ុណ្ណោះក្នុងពូលនេះ ហើយសុទ្ធតែជាក្រុមដែលកម្ពុជាធ្លាប់យកឈ្នះបានយ៉ាងងាយទៀតផង។

2-ក្រុមលេខ4 ជើងឯកយុវជន៖ គ្រប់គ្នាប្រហែលជាមិនទាន់ភ្លេចនៅឡើយទេ សម្រាប់ការប្រកួតពានយុវជនអាយុក្រោម22ឆ្នាំតំបន់អាស៊ាន ដែលកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ4 នៅពេលនោះ។ មិនចាំបាច់គិតអ្វីច្រើនឡើយ ក្រុមចំណាត់ថ្នាក់លេខ1 ដល់លេខ3 សុទ្ធតែស្ថិតនៅក្នុងពូល B ទាំងអស់ក្នុងស៊ីហ្គេមលើកនេះ។

3-កីឡាករយុវជនល្អៗ៖ បើគិតពីកីឡាករក្នុងឈុតអាយុក្រោម 22ឆ្នាំនេះវិញ ឆ្នាំនេះពួកគេស្ទើរតែទាំងអស់សុទ្ធតែជាយុវជនរបស់ក្លិបធំៗនៅក្នុងលីកកំពូលកម្ពុជាដែលធ្លាប់បានលេងទល់ជាមួយនឹងកីឡាករបរទេស ហើយភាគច្រើននៃពួកគេសុទ្ធតែជាប់ជម្រើសជាតិឈុតធំទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *