ថ្មីៗនេះអ្នកប្រើប្រាស់បានរកឃើញថែមទៀតថា នៅពេលគេប្រើកញ្ចក់ការពារមួយចំនួន (Screen protector) គេអាចដោះសោជាមួយក្រយៅដៃណាមួយក៏បានដែរ ទោះជាក្រយៅដៃនោះពុំដែលបានបញ្ចូល (Authenticate) ទៅក្នុងប្រព័ន្ធទូរស័ព្ទក៏ដោយ។លក្ខណៈពិសេសមួយរបស់ទូរស័ព្ទ Galaxy S10 គឺអាចឱ្យអ្នកប្រើប្រាស់ដោះសោដើម្បីចូលប្រើទូរសព្ទតាមរយៈការស្គែនក្រយៅដៃនៅលើកញ្ចក់ទូរស័ព្ទតែម្ដង ប៉ុន្តែមុខងារនេះត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ពុំមានសុវត្ថិភាពខ្ពស់ទេ ព្រោះគេអាចដោះសោដោយប្រើរូបភាពពីឧបករណ៍ផ្ដិតរូប 3D បានយ៉ាងងាយស្រួល។
ដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទ ជាពិសេសដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីធនាគារអនឡាញ (online banking) សូមលោកអ្នកផ្អាកការប្រើប្រាស់មុខងារដោះសោតាមរយៈការស្គែនក្រយៅដៃនេះ រហូតដល់មានការធ្វើបច្ចុប្បន្នភាពកម្មវិធីនេះពីក្រុមហ៊ុន Samsung។
ដូចនេះសូមអ្នកប្រើលេខកូដដើម្បីដោះសោ ព្រោះថា សូម្បីតែការដោះសោតាមរយៈការស្គែនមុខរបស់ក្រុមហ៊ុន Samsung ក៏ពុំមានសុវត្ថិភាព 100% ដែរលើស្រឡាយ Galaxy S៕