ខ្សែភាពយន្តភាគខ្នាតធំដូចជារឿង Game of Thrones បានធ្វើឱ្យយើងដឹងថា ក្រៅពីឈុតឆាកវាយប្រហារ តស៊ូ យ៉ាងក្ដៅគគុកហើយ វានៅមានឈុតឆាកស្នេហាក្ដៅសាច់យ៉ាងរោលរាលទៀតផង ដែលទាំងអស់នោះបានបណ្ដាលឱ្យតារាស្រី Sophie Turner ចេញមុខមកនិយាយប្រាប់ថា រឿងភាគមួយនេះជារឿងដែលបង្ហាញពីរឿងរ៉ាវសិចរបស់នាង។
តារាសម្ដែងស្រីវ័យ 21 ឆ្នាំ បានទទួលអត្ថបទរឿងសម្ដែងជា Sanz Stark តាំងពីឆ្នាំ 2011 ខណៈដែលបានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន Sunday Times ដោយនាងបាននិយាយពីឈុតឆាកក្ដៅសាច់នេះថា “គ្រាដំបូងដែលខ្ញុំបានស្គាល់ពីការរួមភេទ គឺនៅពេលបានអានអត្ថបទរឿង Game of Thrones នេះឯង។ នៅគ្រានោះខ្ញុំមានវ័យ 13 ឆ្នាំតែប៉ុណ្ណោះ វ៉ាវ….តើមនុស្សផ្សេងទៀត គេធ្វើបែបនេះបានអ៊ីចឺងដែរឬ? ..វាពិតជាទាក់ចិត្តដិតអារម្មណ៍ខ្លាំងណាស់។ ខ្ញុំបានគិតថា នោះគ្រាន់តែជាការយល់ដឹងពីរឿងផ្លូវភេទតែប៉ុណ្ណោះសម្រាប់ខ្ញុំចាប់តាំងពីពេលចាប់ផ្ដើមថតរឿង Game of Thrones នេះមក”។
ជាចុងក្រោយ តារាស្រីរូបនេះបានបញ្ជាក់ផងដែរថា “ការតបស្នងពីរឿងនេះមកឱ្យខ្ញុំវិញ គឺជាការដែលស្គាល់ពីរឿងបែបនោះហើយ ( រឿងផ្លូវភេទ) តែពេលខ្លះវាក៏មិនគួរបង្ហាញតាមកញ្ចក់ទូរទស្សន៍ដែរ។ នៅពេលដែលយើងនិយាយពីរឿងនោះពិតជាព្រឺសម្បុរឡើងតែម្ដង យើងមិនគួរបញ្ចាំងឈុតហ្នឹងនៅលើទូរទស្សន៍ឡើយ តែមានក្រុមមនុស្សមួយចំនួននិយាយថា ពួកគេកំពុងទៅដល់ទីបំផុតនៃការសម្ដែងហើយ”៕