ចំណុច ខុសឆ្គង 5យ៉ាង ក្នុងការជ្រើសរើសគូស្នេហ៍សម្រាប់យុវវ័យ

យុវវ័យ​ ឬកំលោះក្រមុំ​ភាគច្រើន​នៅក្នុង​សម័យនេះ​ ច្រើនតែ​សម្លឹង​រក​មើល​ “ស្នេហា​” នៅ​លើ​មុខមាត់​ រូបរាង​ និង​ឋាន​:… បើ​រស់នៅ​ជាមួយគ្នា​បាន​​ ក៏​អូខេ​ តែ​!… បើ​មាន​បញ្ហា​ ឈ្លោះ​ទាស់ទែង​ ឬត្រូវ​លែងលះ​គ្នា​ញឹកញាប់​ផង​នោះ​ ក៏​ប្រហែល​រាង​យ៉ាប់​បន្តិច​ហើយ​។ មាន​កំលោះក្រមុំ​ជាច្រើន​ដែល​ច្រើនតែ​ខកចិត្ត​ជាមួយនឹង​ស្នេហា​ក្នុង​ស្ថានភាព​បែបនេះ​ ដូច្នេះ​សួរ​ថា​ តើ​មិត្ត​យុវវ័យ​យើង​ដឹង​ទេ​ថា​ តើ​មូលហេតុ​វា​មក​ពី​អ្វី​?​ បើ​ប្អូន​ៗយុវវ័យ​ចង់​ដឹង​ អ្នកគ្រូ​ ឆវី​ នឹង​ជម្រាប​ប្រាប់​ប្អូន​ៗតាមរយៈ​អត្ថបទ​ខាងក្រោម​នេះ​៖

1. មុខមាត់​ រូបរាង​? : ប៉ុន្មាន​លើក​ ប៉ុន្មាន​ដង​ហើយ​ដែ​លប្អូនៗ​ស្ទើរតែ​រលាយ​បេះដូង​ព្រោះតែ​បុរស​រូប​សង្ហា​ មុខ​ស្អា​តៗ​នោះ​មែនទេ​? សួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ប្អូន​ៗស្រី​ៗលង់​ស្នេហ៍​ពួកគេ​ម្តង​ហើយ​ម្តង​ទៀត​? ហេតុ​អី​បាន​ជា​ប្អូន​ៗដាក់​រឿងរ៉ាវ​ស្នេហា​របស់​ប្អូន​ៗសំខាន់​ទៅលើ​មុខមាត់​ រូបរាង​ទៅវិញ​? អ្នកគ្រូ​ប្រាកដ​នៅក្នុង​ចិត្ត​ណាស់​ថា​ អ្វី​ដែ​លប្អូនៗ​ត្រូវ​ការ​ពី​គូស្នេហ៍​នោះ​ វា​ច្រើនជាង​មុខមាត់​ស្អា​តៗ​របស់​គេ​នោះ​ទៅទៀត​ ព្រោះ​បើ​ពួកគេ​មិនមែន​ជាតា​រា​ល្បី​ៗទេ​នោះ​ រូបរាង​មុខមាត់​របស់​គេ​វា​មិនបាន​ជួយ​ឱ្យ​ប្អូន​ៗមាន​លុយ​មាន​កាក់​ច្រើន​ ឬមាន​សេចក្តី​សុខ​ខ្លាំង​បាន​ដែរ​ ដូច្នេះ​រឿង​មុខមាត់​ និង​រូបរាង​នេះ​ វា​មិនមែន​ជា​រឿង​សំខាន់​ដែល​មិន​អាច​អត់​បាន​នោះ​ទេ​(សូម​ប្អូន​ៗគិត​!)។

2. កម្ពស់​? : អ្នកគ្រូ​យល់ថា​ នា​រីៗ​យើង​ចូលចិត្ត​បុរស​ដែល​មាន​រាង​ខ្ពស់ស្រឡះ​ ព្រោះ​មាន​អារម្មណ៍​ថា​ ហាក់​ទទួល​បានការ​ការពារ​ឃុំគ្រង​អំពី​រូបគេ​ម្នាក់​នោះ​ តែ​យ៉ាងណាក៏ដោយ​ កម្ពស់​មិនមែន​ជា​ចំណុច​ដែល​នឹង​បញ្ជាក់​ថា​ គេ​នឹង​ប្រតិបត្តិ​ចំ​ពោះ​ប្អូន​ៗបែប​ណា​នោះ​ទេ​។ ប្អូន​ច្បាស់ជា​នឹក​សង្ឃឹមថា​ នឹង​ទទួល​បាន​អ្វី​ល្អ​ៗពី​បុរស​រូបរាង​ខ្ពស់​សង្ហា​ដែល​បុរស​រាង​កន្តឿ​ៗមិន​អាច​មាន​ឱ្យ​ប្អូន​បាន​មែនទេ​? អ្នកគ្រូ​សូម​ប្រាប់​ប្អូន​ៗតាម​រយ:បទ​ពិសោធ​កន្លងមក​របស់​អ្នកគ្រូ​ថា​ រូបរាង​ខ្ពស់​សង្ហា​របស់​ប្រុស​ៗ មិនមែន​ជា​គ្រឿង​វាស់​ ឬកំណត់​ពី​បេះដូង​របស់​ពួកគេ​នោះ​ទេ​ គឺ​បេះដូង​ទៅវិញ​ទេ​ដែល​នឹង​បញ្ជាក់​ប្រាប់​ថា​ បុរស​ម្នាក់​នេះ​ជា​មនុស្ស​ល្អ​ប៉ុនណា​ និង​ថា​ តើ​គេ​នឹង​ប្រ​ត្តិ​បត្តិ​ខ្លួន​ចំពោះ​ប្អូន​បាន​ល្អ​ប៉ុនណា​?

3. សក្តា​នុ​ពល​? : កុំ​យល់​ច្រឡំ​ឱ្យ​សោះ​! មនុស្ស​ដែល​មាន​សក្តា​នុ​ពល​នៅក្នុង​ខ្លួន​ពេញទំហឹង​ គឺជា​រឿង​ល្អ​មួយ​ តែ​រឿង​ដែល​យើង​កំពុង​និយាយ​គ្នា​នេះ​ គឺ​ប្អូន​ៗមិន​គួរ​ជ្រើសរើស​យក​បុរស​ណា​ម្នាក់​ដោយសារតែ​ឃើញ​គេ​នោះ​មាន​សក្តា​នុ​ពល​តែ​ម្យ៉ាង​នោះ​ទេ​។ សក្តា​នុ​ពល​ គ្រាន់តែ​ជា​គុណសម្បត្តិ​មួយ​របស់​មនុស្សយើង​តែប៉ុណ្ណោះ​ ហើយក៏​មិនបាន​ន័យ​ថា​ ពួកគេ​នោះ​ជា​មនុស្ស​ល្អ​ដែរ​។ ប្អូន​ចាំបាច់​ត្រូវតែ​បែងចែក​ឱ្យ​ដាច់​ថា​ តើ​គេ​នោះ​មានគុណ​សម្បត្តិ​អ្វី​ផ្សេង​ខ្លះ​ទេ​? វា​គឺជា​រឿង​មួយ​សំខាន់​ខ្លាំង​ណាស់​ដែល​ប្អូន​ចេះ​បែងចែក​ថា​ តើ​បុរស​ម្នាក់​នោះ​ត្រូវ​នឹង​អ្វី​ដែ​លប្អូនៗ​ចង់បាន​ ឬក៏​អត់​? ព្រោះ​បើ​ប្អូន​មិនដឹង​ពី​អ្វី​ដែល​ប្អូន​ចង់បាន​ទេ​នោះ​ ប្អូន​នឹង​មាន​បញ្ហា​ធំមិន​ខាន​…។

4. មាន​អារម្មណ៍​កំប្លុក​កំប្លែង​? : ការ​មាន​មនុស្ស​ដែល​មាន​អារម្មណ៍​កំប្លុក​កំប្លែង​ និង​សប្បាយរីករាយ​នៅ​ក្បែរ​ខ្លួន​ នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​ប្អូន​មើលទៅ​ហាក់ដូច​ងាយស្រួល​ និង​កាន់តែ​សប្បាយ​ឡើង​។ ការ​សើច​សប្បាយ​ គឺជា​ការ​បង្វែរ​ខ្លួនឯង​ចេញពី​ក្ដី​កង្វល់​ ទុក្ខសោក​ និង​បញ្ហា​ទាំងឡាយ​បាន​ តែ​យ៉ាងណាក៏ដោយ​ នៅពេល​ដែល​គូស្នេហ៍​របស់​ប្អូន​កំប្លុក​កំប្លែង​ជ្រុល​ពេក​ និង​អាច​ដូចជា​មិនសូវ​ច្បាស់លាស់​ ឬពិតប្រាកដ​ចំពោះ​រឿង​អ្វី​ៗទាំងឡាយ​ក្នុង​ជីវិត​គូ​ផង​នោះ​ វា​ក៏អាច​នឹង​ក្លាយជា​បញ្ហា​មួយ​ដែ​លប្អូនៗ​ច្បាស់ជា​មិន​ត្រូវការ​យ៉ាង​ពិតប្រាកដ​។ ការ​បញ្ចេញ​ពី​គុណសម្បត្តិ​ក្នុង​រឿង​នេះ​(កំប្លុក​កំប្លែង​លេង​)ខ្លាំង​ជ្រុល​ពេក​ ក៏អាច​ធ្វើ​ឱ្យ​ប្អូន​ៗនា​រីៗ​ឈឺក្បាល​វិលមុខ​ ហើយ​វា​អាច​នឹង​នាំ​ប្អូន​ឆ្ពោះទៅ​រក​ជីវិត​ដែល​ពោរពេញ​ដោយ​បញ្ហា​បាន​។

5. ភាព​រំភើបញាប់ញ័រ​? : មិនមែន​ជា​រឿង​ដែល​គួរ​ឱ្យ​ចម្លែក​ចិត្ត​ទេ​ ដែល​ប្អូន​ត្រូវ​បាន​ទាក់ទាញ​ឱ្យ​ចូល​ទៅ​រក​មនុស្ស​ដែល​មើលទៅ​គួរ​ឱ្យ​រំភើបញាប់ញ័រ​ សប្បាយរីករាយ​ និង​មានជីវិត​ស្ថិតនៅ​លើ​ភាព​ប្រថុយ​ប្រថាន​ ភាព​ពុះកញ្ជ្រោល​ដែល​ប្អូន​មាន​អារម្មណ៍​ដឹង​នៅពេល​ដែល​ប្អូន​នៅជា​មួយ​ពួកគេ​។ គឺជា​អារម្មណ៍​មួយ​ដែល​ពិសេស​… តែ​សួរ​ថា​ តើ​ប្អូន​ៗអាច​រស់នៅ​ក្នុង​ជីវិត​ដែ​លពោ​ពេញ​ទៅ​ដោយ​ភាព​រំភើបញាប់ញ័រ​បែប​នោះ​បាន​យូរ​ប៉ុនណា​ទៅ​? ការស្វែងរក​មនុស្ស​ដែល​ផ្តល់​នូវ​ភាព​រំភើបញាប់ញ័រ​ដល់​ប្អូន​រៀងរាល់ថ្ងៃ​នោះ​ អាច​នឹង​នាំ​ប្អូន​ឆ្ពោះទៅ​រក​ជីវិត​មួយ​ដែល​គ្មាន​ភាព​ទទួលខុសត្រូវ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

អត្ថបទស្រដៀងគ្នា