កំហុសដ៏ធំមួយក្នុងប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google អាចអនុញ្ញាតឱ្យពួក Hacker គ្រប់គ្រងទាំងស្រុងទៅលើបណ្តាញទូរស័ព្ទមួយចំនួន តាមរយៈការវាយប្រហារ Zero-Day។
អ្នកស្រាវជ្រាវបានព្រមានថា ស្មាតហ្វូនដែលមានប្រជាប្រិយនៅលើពិភពលោកមួយចំនួនងាយនឹងខាតបង់ពីភាពងាយរងគ្រោះផ្នែកសុវត្ថិភាពដ៏ធំមួយ ដែលអាចឱ្យអ្នកវាយប្រហារគ្រប់គ្រងទាំងស្រុងទៅលើទូរស័ព្ទលោកអ្នក។ គុណវិបត្តិដែលភ័ស្តុតាងបង្ហាញថា នៅតែកំពុងត្រូវបានគេធ្វើការវាយប្រហារយ៉ាងសកម្មនោះ រួមមានទូរស័ព្ទមកពីក្រុមហ៊ុន Samgsung ក្រុមហ៊ុន Huawei និងក្រុមហ៊ុន Motorola។ ការវាយប្រហារនេះត្រូវបានរកឃើញថាមានទាក់ទងទៅនឹងក្រុមហ៊ុន Spyware របស់ប្រទេសអ៊ីស្រាអែលដែលត្រូវបានគេស្គាល់ថា ជា NSO Group ដែលលក់កម្មវិធីវាយប្រហារដើម្បីលួចតាមដានទូរស័ព្ទដោយសម្ងាត់។
ការស្រាវជ្រាវបង្ហាញថា ទូរស័ព្ទដែលរងផលប៉ះពាល់ រួមមានស៊េរី Pixel 1 និង 2, Huawei P20, Xiaomi Redmi 5A, Xiaomi Redmi Note 5, Xiaomi A1, Oppo A3, Moto Z3, Oreo LG និង Samsung S7, S8, S9 ហើយវាត្រូវបានគេដឹងថា ទូរស័ព្ទ ភិកសែល 3 និង 3A របស់ក្រុមហ៊ុន Google ផ្ទាល់ មិនរងគ្រោះទេ។
ក្នុងករណីភាគច្រើន ប្រតិបត្ដិការជ្រៀតចូល ត្រូវបានគេកំណត់គោលដៅខ្ពស់ ដូច្នេះវានៅតែមានអ្នកប្រើភាគច្រើន ទំនងជានឹងមិនទទួលបាននូវបញ្ហាដូចជា ពពួកមេរោគ Malware ទេ ប៉ុន្តែលោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពជាបន្ទាន់ប្រសិនបើ ក្រុមហ៊ុនទូរស័ព្ទរបស់លោកអ្នកដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនោះ៕