កាលពីពេលថ្មីៗនេះ បទមរតកដើម “ស្ពានអូតាគី”ជាស្នាដៃនិពន្ធរបស់កវីគង្គ ប៊ុនឈឿន និងបកស្រាយដោយអធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត ត្រូវបានយកមកបកស្រាយឡើងវិញ(Cover) ដោយតារាចម្រៀង ញឹមសួន សោភា ទេពី ក្នុងនោះផងដែរបទនេះ ត្រូវបានកែប៉ារ៉ូលខ្លះ និងចង្វាក់ ជាVersionមនុស្សស្រី ដោយបានដាក់ថាបទ “ស្ពានអូតាគី (អូនជាកម្មកររោងចក្រកំសត់)” ហើយបានបង្ហោះចូលក្នុងយូធូបកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ។
ទាក់ទងនឹងបទនេះដែរ ក្រុមគ្រួសាររបស់កវីស្ទឹងសង្កែ គង្គ ប៊ុនឈឿន តាមរយៈទំព័រហ្វេសបុកឈ្មោះថា “គង្គ ប៊ុនឈឿន Kong Bunchhoeun”កាលពីថ្ងៃទី១៣ ខែតុលានេះ បានបញ្ចេញប្រតិកម្មចំពោះការយកបទនេះកែឡើងវិញយ៉ាងដូច្នេះថា ៖ “បទ ស្ពានអូតាគីស្រីយកមកច្រៀង កែលំនាំខ្លះ បំណងប្រាថ្នារបស់អ្នកនិពន្ធ ដែលខិតខំបញ្ចេញពាក្យពេចន៍ ទំរាំបានទទួលស្នាដៃជិតកន្លះជិវិត ហេតុអីក៏បច្ចុបន្យនេះត្រូវគេរំលាយ ប្ដូរ យកទៅធ្វើទុន យ៉ាងចំអក ដែលបកមកឱ្យម្ចាស់ស្នាដៃវិញ ពួកអ្នកមើលងាយចុះ ព្រោះយាយខ្ញុំគ្មានសម្ថភាពថែររក្សា បទនេះសិទ្ធក៏មានហើយ ៗនឹងគឹតយ៉ាងណា លើកមុនគ្រាន់បានម៉ាផ្លើល រួចក៏ស្ងាត់ហួសទៅដោយមិនបានជួបមុខពួកគាត់ផង តើត្រង់ណា ជាក្តីសង្ឃឹម ? ចង់អង្វរថាជួយផងកុំឲ្យចាស់នេះមិនបានផលហើយអស់លុយចុះឡើងព្រោះតែរក្សាសិទ្ធនេះ សង្ឃឹមលើបងប្អូនគាំទ្រនឹងជួយរក្សា អរគុណរួមទាំងអស់គ្នា ”។ សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៣ កក្កដា បានប្រគល់សិទ្ធគ្រប់គ្រងចម្រៀង ចំនួន១៣បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយកវី គង្គ ប៊ុនឈឿន ទៅឲ្យភរិយារបស់គាត់ គឺលោកស្រី គាត គឹមលន តាមការស្នើសុំ ។
បន្ទាប់ពីឃើញការប្រតិកម្មនៅខាងលើហើយ តារាចម្រៀង សោភា ទេព ម្ចាស់បទ”តើអ្នកណាកែប្រែចិត្តបង” បានចេញបទចម្រៀង”ស្ពានអូតាគី” ជា Version ស្រី ក៏បានឆ្លើយតបនិងសុំទោសថា និងសុំកុំឱ្យគ្រួសារម្ចាស់បទចាប់ទោសអូដដំំណើរ។
កញ្ញា សោភា ទេពី បានថ្លែងបញ្ជាក់ថា ផ្អែកតាមប្រតិកម្មរបស់គ្រួសារលោក គង្គា ប៊ុនឈឿន អត់សប្បាយចិត្តតែការកែពាក្យពាក្យពី” កម្មកររថភ្លើងកម្សត់” ទៅជា”កម្មកររោងចក្រកម្សត់ប៉ុណ្ណោះ ចំណែកការកែប៉ារ៉ូលពីបងមកអូន ក្នុងការ Cover បទ”ស្ពានអូតាគី”នោះ។ កញ្ញាថាហេតុផលនៃការកែប៉ារ៉ូលពីពាក្យរថភ្លើង មកជាពាក្យរោងចក្រនោះ ទងនាង និងអ្នកផលិតបទថ្មី មិនមានបំណងអាក្រក់ទេ គឺគ្រាន់តែចង់អោយបទនោះ មានន័យឆ្លើយតបនឹងបទប្រុស ហើយមកពីនារីកម្រប្រឡូកជាកម្មកររថភ្លើង ទើបប្ដូរជាកម្មកររោងចក្រវិញ ដើម្បីអោយត្រូវនឹងបរិបទបទស្រី។ កញ្ញាថា ការបកស្រាយបទនេះ ជាបទស្រី មានហេតុផលតែមួយគត់ គឺចង់អោយបទនេះ ស្រីអាចច្រៀងបាន ហើយ ក៏ចង់ពញាក់អារម្មណ៍ អោយបន្តគាំទ្របទនេះ កុំអោយបាត់បង់។ កញ្ញាថា នាង និងក្រុមផលិត មិនមានបំណងមាក់ងាយដល់ស្នាដៃរបស់លោក គង្គា ប៊ុនឈឿន ទេ ផ្ទុយទៅវិញ គឺបណ្ដាលមកពីនាងស្រលាញ់បទនេះ ហើយចង់ Cover អោយមានន័យជាបទស្រី ទើបប្ដូរពីពាក្យថា”កម្មកររថភ្លើង” មកជាកម្មកររោងចក្រ”។
សោភា ទេពី ទទូចសុំការយោគយល់ និងសុំទោសដល់គ្រួសារម្ចាស់ស្នាដៃ ដោយនាងបញ្ជាក់ថា ការផ្លាស់ប្ដូរប៉ារ៉ូល ក៏ដើម្បីអោយក្លាយជាបទស្រីអាចបកស្រាយបានប៉ុណ្ណោះ។ ការឆ្លើយតបរបស់នាង គឺបន្ទាប់ពីម្ចាស់អាក់ខោមហ្វេសប៊ុកឈ្មោះថា គង្គ ប៊ុនឈឿន Kong Bunchhoeun បានសរសេរបង្ហោះ កាលពីថ្ងៃទី១៣ ខែតុលានេះថា“បទ បទ ស្ពានអូតាគីស្រីយកមកច្រៀង កែលុំនាុំខ្លះ បំណងប្រាថ្នារបស់អ្នកនិពន្ធ ដែលខិតខំបញ្ចេញពាក្យពេចន៍ ទំរាំបានទទួលស្នាដៃជិតកន្លះជិវិត ហេតុអីក៏បច្ចុបន្យនេះត្រូវគេរំលាយ ប្ដូរ យកទៅធ្វើទុន យ៉ាងចំអក ដែលបកមកឲយម្ចាស់ស្នាដៃវិញ ពួកអ្នកមើលងាយចុះ ព្រោះយាយខ្ញុំគ្មានសម្ថភាពថែររក្សា បទនេះសិទ្ធក៏មានហើយ ៗនឹងគឹតយ៉ាងណា លើកមុនគ្រាន់បានម៉ាផ្លើល រួចក៏ស្ងាត់ហួសទៅដោយមិនបានជួបមុខពួកគាត់ផង តើត្រង់ណាជាក្តីសង្ឃឹម ? ចង់អង្វរថាជួយផងកុំឲយចាស់នេះមិនបានផលហើយអស់លុយចុះឡើងព្រោះតែរក្សាសិទ្ធនេះ សង្ឃឹមលើបងប្អូនគាំទ្រនឹងជួយរក្សា អរគុណ:pray:រួមទាំងអស់គ្នា ”។