តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple ថ្មីៗនេះបានហក់ដល់ចំណុចខ្ពស់បំផុតមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។
បើធៀបនឹងតម្លៃភាគហ៊ុននៃខែចាស់ គឺមានការកើនឡើងប្រមាណ 10ភាគរយ ដោយនេះទទួលបានពីការលក់ចេញ iPhone 11 និង iPhone 11 Pro ដែលទទួលបានផ្លែផ្កាហួសពីការរំពឹងទុកនៅក្នុងទីផ្សារយក្សធំៗចំនួន 3 មានសហរដ្ឋអាមេរិក ចិន និងឥណ្ឌា។
ភាគហ៊ុន Apple ឡើងថ្លៃដល់ 237.33ដុល្លារ បើធៀបនឹងកំណត់ត្រាចាស់កាលពីខែតុលា ឆ្នាំ2018 ធ្លាប់ឡើងត្រឹម 233.47ដុល្លារតែប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ពី CNBC បានធ្វើការកត់សម្គាល់។ ក្រុមហ៊ុន Apple ក៏ត្រៀមនឹងប្រកាសរបាយការណ៍ចំណូលប្រចាំត្រីមាសទី4 របស់ខ្លួននៅថ្ងៃទី30តុលា ខាងមុខនេះផងដែរ៕