កាលពីពេលកន្លងទៅនេះ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា បានប្រកាសជូនដំណឹងអំពីដល់មហាជន ថាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទី13 ប្រចាំឆ្នាំ2019 នឹងមិនធ្វើឡើងនៅពហុកីឡដ្ឋានជាតិដូចសព្វដងឡើយ។ មូលហេតុដែលលើកការប្រកួតទៅធ្វើនៅឯកីឡដ្ឋាន RSN ជំនួសឱ្យពហុកីឡដ្ឋានជាតិវិញនោះ គឺដោយសារតែពហុកីឡដ្ឋានជាតិត្រូវរៀបចំការប្រកួតវគ្គជម្រុះពាន AFC U19 ពីថ្ងៃទី2 ដល់ទី 10 ខែតុលា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទី13 ប្រចាំឆ្នាំ2019 នឹងត្រូវធ្វើឡើងនៅថ្ងៃទី6 ខែតុលា ឆ្នាំ2019 វេលាម៉ាង 6ល្ងាច នៅកីឡដ្ឋាន RSN ដោយមិនមានការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ3ឡើយ ដោយសារតែក្រុមដែលធ្លាក់ទាំង2 ចង់ទុកពេលឱ្យកីឡាកររបស់ក្រុមខ្លួនទាំងអស់មានពេលច្រើនក្នុងការហ្វឹកហាត់ត្រៀមពានយុវជន AFC U19 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រចាំពូល៕