កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា សាលាបាល់ទាត់ជាតិបាទីនឹងទទួលបានសិទ្ធិចូលរួមលីកកំពូលកម្ពុជានៅរដូវកាល2020 ខាងមុខនេះ។
ចំពោះគម្រោងមួយនេះ ត្រូវបានសហព័ន្ធបញ្ជាក់ថា គឺដើម្បីឱ្យកីឡាករជាយុវជនមានឱកាសលេងបានច្រើនជាមួយនឹងការប្រកួត ក៏ដូចជាការផ្ស៊ាំនឹងការប្រកួតជាមួយនឹងកីឡាករបរទេសដែលលេងនៅលីកកំពូលកម្ពុជាដែរ។
គួររំឭកដែរថា ក្រុមបាល់ទាត់យុវជនអាយុក្រោម 18ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទីត្រូវបានដាក់បញ្ចូលឱ្យចូលរួមប្រកួតជាមួយនឹងក្រុមអាជីពនៅក្នុងលីកកំពូលកម្ពុជាក្នុងឆ្នាំ2019 កន្លងទៅនេះ ដោយឈរនៅបាតតារាង ព្រោះធ្លាប់ឈ្នះតែ 1ប្រកួត មានតែ 3ពិន្ទុតែប៉ុណ្ណោះ ក្នុងចំំំណោម 26ប្រកួត៕