កាលពីពេលថ្មីៗនេះ កូរ៉េខាងត្បូងបានបញ្ចេញឈ្មោះកីឡាការិនីដែលមានរូបសម្ផស្សស្រស់ស្អាតជាងគេនៅក្នុងប្រទេសរបស់ខ្លួន គឺកីឡាការិនីបាល់ទះ Lee Da Yeoung ដោយនាងបានឈ្នះដាច់គេតាមរយៈការបោះឆ្នោតគាំទ្រ ក៏ដូចជាការដាក់ពិន្ទុ និងសម្រេចពីគណៈកម្មការផងដែរ។
កីឡាការិនី Lee Da Yeoung មិនត្រឹមតែមានរូបសម្រស់ដ៏ស្រស់សោភានោះទេ នាងក៏ជាកីឡាការិនីអាជីពផងដែរ ដោយនាងជាកីឡាការិនីរបស់ក្លិប Suwon Hyundai Engineering & Construction Hillstate ដែលជាក្លិបលីកបាល់ទះកំពូលរបស់កូរ៉េ ហើយនាងថែមទាំងជាប់ឈ្មោះក្នុងជម្រើសជាតិទៀតផង។
បើក្រឡេកមកមើលអាយុវិញ នាងទើបតែមានវ័យ 22ឆ្នាំតែប៉ុណ្ណោះ ដោយមានកម្ពស់ 180សង់ទីម៉ែត្រ និងមានទម្ងន់62គីឡូក្រាម ដែលពេលនេះនាងកំពុងតែធ្វើឱ្យកក្រើកពិភពកីឡារបស់ប្រទេសកូរ៉េខាងត្បូង៕