នៅថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ2019 ក្នុងកម្មវិធី ONE: MASTERS OF FATE ដែលធ្វើឡើងនៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ត្រូវបានគេដឹងថា មានកីឡាករកម្ពុជាម្នាក់ត្រូវបានផ្គូផ្គងឱ្យឡើងប្រកួតនៅទីនោះ។
ខុន ស៊ីចាន់ កីឡាករមានបទពិសោធនៅសង្វៀនគុនចម្រុះថ្នាក់ជាតិ និងអន្តរជាតិ ONE Championship ត្រូវបានសង្វៀន ONE ចាប់គូឱ្យឡើងប្រកួតសាជាថ្មីតំណាងឱ្យកម្ពុជាម្តងទៀត ដោយកីឡាកររូបនេះនឹងត្រូវឡើងទៅប្រកួតនៅលើសង្វៀនតទល់ជាមួយនឹងកីឡាករជើងឯកចំបាប់ឥណ្ឌា Roshan Mainam។
នេះគឺជាលើកទី1 ហើយក្នុងរយៈពេលប្រហែលជាកន្លះឆ្នាំចុងក្រោយនេះ ដែល ONE CHAMPIONSHIP ដាក់បញ្ចូលកីឡាករកម្ពុជាទៅក្នុងសង្វៀនមួយនេះ និងគួរបញ្ជាក់ដែរថា កីឡាករកម្ពុជាខាងលើនេះធ្លាប់ប្រកួត MMA 6លើក លើសង្វៀន ONE ចំនួន 3លើក ឈ្នះ1 និងចាញ់ 2ប្រកួត៕