រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរណ៍ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជានូវក្រដាសប្រាក់រៀលប្រភេទ 15,000រៀល ដែលទើបចេញថ្មី កាលពីថ្ងៃទី7 ខែតុលាឆ្នាំ2019 នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានបោះពុម្ពចេញផ្សាយនូវក្រដាសប្រាក់រៀលគំរូថ្មីនេះ ក្នុងគោលបំណងរៀបចំឡើងដើម្បីអបអរសាទរក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ខួប 15ព្រះវស្សា ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី29 ខែតុលា ឆ្នាំ2019 ខាងមុខនេះ។
ដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបកាន់តែច្បាស់ អំពីក្រដាសប្រាក់គំរូថ្មី15,000រៀលនេះ ធនាគារជាតិ នៃកម្ពុជាក៏បានចេញប្រកាសពន្យល់ពីលក្ខណសម្គាល់នៃក្រដាសប្រាក់ថ្មីនេះ។
ខាងក្រោមនេះ ជាប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា ស្តីពីប្រាក់គំរូថ្មី ប្រភេទ 15,000រៀល របស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងដើម្បីអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប 15ព្រះវស្សានៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕