កីឡាករ អេលីត ភក្ដី សិស្សគុនមកពីក្លិបឆ្មាសសែនសុខបានឡើងប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ាកាលពីថ្ងៃទី4 ខែតុលា ឆ្នាំ2019 នៅលើសង្វៀន WLC (WORLD LEIWEI CHAMPIONSHIP) នៅប្រទេសមីយ៉ាន់ម៉ា។
ទោះនេះជាលើកទី1 លើសង្វៀននេះមែន ក៏ប៉ុន្តែកីឡាករគុនខ្មែរ អេលីត ភក្ដី រូបនេះបានផ្តួលកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ា Shuklaine Min ក្នុងប្រភេទទម្ងន់ Light Welterweight (63.5គីឡូក្រាម)ក្នុងទឹកទី5។
គ្រាន់តែចូលទឹកទី1 ភ្លាម សិស្សគុនមកពីក្លិបឆ្មាសសែនសុខបានប្រើរន្ទះជើងទាត់ចូលកញ្ជឹងករបស់ Shuklaine Min ធ្វើឱ្យអាជ្ញាកណ្ដាលរាប់ទៅលើកីឡាករម្ចាស់ផ្ទះមីយ៉ាន់ម៉ានៅដើមទឹកតែម្ដង តែយ៉ាងណា ភក្ដី មិនអាចផ្ដួលកីឡាករមីយ៉ាន់ម៉ាឱ្យសន្លប់នៅទឹកណាមួយបានឡើយ ដោយបានឈ្នះត្រឹមតែពិន្ទុប៉ុណ្ណោះ៕