អ៊ាម វន្នី ត្រូវជនមិនស្គាល់មុខហ៊ែក Account Facebook ចំនួន2ដងហើយ

ខណៈដែលតារាចម្រៀង អ៊ាម វន្នី  និងជាអតីតបេក្ខជនកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 1ដែលបាននិងកំពុងធ្វើដំណើរទៅសម្ដែងនៅសហរដ្ឋអាមេរិកនោះ លោកបានបង្ហាញពីហេតុអាក្រក់មួយដែលបានកើតឡើង ដោយសារ​តែ​គណនី Facebook  របស់លោកត្រូវបានជនមិនស្គាល់មុនហ៊ែកចូលដល់ទៅ2លើក ហើយលោកក៏​បានទាញយកបានមក​វិញ​ម្ដង​ដែរហើយ តែជនដដែលនោះនៅតែព្យាយាមហ៊ែកយក Facebook  លោកម្ដងហើយម្ដងទៀត ដោយមានគោលបំណង​មិន​ល្អ​។

 

អ៊ាម វន្នី បានប្រកាសព្រមាននៅលើ Facebook  ផ្ទាល់ខ្លួនថា “ថ្ងៃនេះខ្ញុំត្រូវបានគេហ៊ែកចូលយកអ៊ែកខោនរបស់ខ្ញុំ2ដង លើក​ទី1​ដោះយកបានមកវិញបាននៅព្រលានយន្តហោះ លុះដល់ល្ងាចបន្តិច​ខ្ញុំបានឡៃហ្វ៍វីដេអូកម្មវិធីជប់លៀ​ងនៅលើទូក​នៅឯ​សហរដ្ឋ​អាមេរិក រួចក៏ត្រូវបានគេហ៊ែកចូលយកម្តងទៀតជាលើកទី2 តែខ្ញុំបានដោះយកមកវិញបានម្តងទៀត ដោយមានជំនួយ​ពីប្អូនប្រុស “ថាណា” អ្នកជំនាញខាងSocial Media ហើយពេលនេះបានបិទSecurity រួចរាល់ហើយ”។

ជាចុងក្រោយលោកបានពោលថា “ជាការក្រើនរំឭក  ជាពិសេសមិត្តៗសិល្បករដទៃទៀតដែលមានឥទ្ធិពលលើបណ្តាញសង្គម គួរតែរកអ្នកការពារសុវត្ថិភាពកុំឱ្យគេហ៊ែកយកបាន បើយើងប្រើធម្មតាមិនបានបិទប្រព័ន្ធសុវត្ថិភាពទេ វានឹងងាយត្រូវគេហ៊ែក​ចូល​យកបានមិនខាន បំណងល្អពីខ្ញុំ: អ៊ាម វន្នី”៕