កាលពីម្សិលមិញនេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាបានហោះទៅដល់ទីក្រុងតេអេរ៉ង់នៃប្រទេសអ៊ឺរ៉ង់ហើយ ដើម្បីដឹកនាំក្រុមជម្រើសជាតិប្រកួតនៅថ្ងៃទី10 ខែតុលា ឆ្នាំ2019 ក្នុងវគ្គជម្រុះ WORLD CUP។ វត្តមានរបស់លោកកាន់តែបង្កើនកម្លាំងចិត្តដល់កីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជាទាំងអស់បន្ថែមពីលើការដឹកនាំ និងហ្វឹកហាត់ពីសំណាក់លោក Félix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ភាគច្រើនបានធ្វើការហ្វឹកហាត់នៅកម្ពុជា តែក្រោមការដឹកនាំរបស់លោក Félix Dalmas ម្នាក់ប៉ុណ្ណោះ ខណៈដែលលោក Keisuke Honda គ្រាន់តែបង្ហាញខ្លួនក្នុងការប្រកួតជាផ្លូវការមួយចំនួនរបស់ក្រុមកម្ពុជាតែប៉ុណ្ណោះ ក៏ប៉ុន្តែកីឡាករភាគច្រើនហាក់មានកម្លាំងចិត្តខ្លាំងក្រោមការដឹកនាំផ្ទាល់ពីលោក Keisuke Honda៕