អ្នកវិភាគល្បីឈ្មោះ លោក Ming-Chi Kuo បានបង្ហាញការព្យាករថា iPhone 11 និង iPhone 11 Pro នឹងមានតួលេខលក់ចេញកាន់តែប្រសើរជាងការរំពឹងទុកទៅទៀត។
ប្រភពខាងលើសង្កត់ធ្ងន់ថា ចំណុចរសើបនៃកំណើនការលក់ iPhone ក្នុងឆ្នាំនេះ ក៏ទាញចេញពីកត្តានៃជម្រើសពណ៌ថ្មីចំនួន2 ដែរ ក្នុងនោះមានពណ៌ Midnight Green លើ iPhone 11 Pro និងពណ៌បៃតងស្វាយមានលើ iPhone 11 ដែលសុទ្ធសឹងជាជម្រើសពណ៌ថ្មីទាំងអស់។
ជាងនេះសម្រាប់ iPhone 11 Pro ទំនងជានឹងលក់ដាច់ខ្លាំងនៅទីផ្សារសហរដ្ឋអាមេរិក ស្របពេល iPhone 11 ប្រភេទធូរថ្លៃ រំពឹងត្រូវប៉ាន់នៅលើទីផ្សារប្រទេសចិន។ ចំពោះទំហំនៃការនាំចេញសរុបនៅឆ្នាំ 2019 អាចនឹងកើនដល់ 70លានគ្រឿង៕