កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកាំង Apple បានចេញសេចក្ដីប្រកាសពីដំណឹងល្អមួយ ដែលសំដៅដល់ស្មាតហ្វូនជំនាន់ចាស់របស់ខ្លួន (serial number ចេញចាប់ពីខែតុលា 2018 ដល់សីហា 2019) ជាពិសេស ករណី iPhone 6s/6S Plus អាប់ឌែតជំនាន់ iOS 13 ឬខ្ពស់ជាងនេះឡើងទៅ បើម៉ាស៊ីនមិនដំណើរការ ក្រុមហ៊ុននឹងជួសជុលជូនដោយមិនយកប្រាក់ឡើយ។
ប្រសិនបើអ្នកកំពុងជួបបញ្ហាដូចខាងលើ សូមចូលទៅកាន់វេបសាយ Support.apple រួចវាយលេខ serial number ទូរស័ព្ទចូល(សម្រាប់តែម៉ូដែលខាងលើប៉ុណ្ណោះ)។ ចំពោះរបៀបចុចរក serial number គឺ Settings > General > About.(Phone, iPad, iPod touch, iPod, និង Apple Watch)។
Apple មិនបានបញ្ជាក់លម្អិតថា តើដំណោះស្រាយបែបណាយកលុយ ឬមិនយកលុយនោះទេ គ្រាន់តែមានគោលបំណងដើម្បីដោះស្រាយជូនអ្នកដែលកំពុងប្រើ iPhone ជំនាន់ដែលមិនគាំទ្រដោយ iOS 13ប៉ុណ្ណោះ៕