កាលពីជំនួបក្នុងពូលនៃពានរង្វាន់ AFC CUP 2019 ក្រុមខ្លាំងវៀតណាម Hanoi FC បានលត់ក្រុមជើងឯកលីកកំពូលកម្ពុជាក្នុងលទ្ធផលច្រើនបំផុតប្រចាំពាននេះជាប្រវត្តិសាស្ត្រ ក្នុងលទ្ធផល 10ទល់នឹង0 និង ឈរលើកំពូលតារាងពូលទៀតផង។
ក្រុមមួយនេះធ្វើបានយ៉ាងល្អ ដោយបានឈ្នះគ្រប់ការប្រកួតទាំងអស់រហូតឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មកដល់វគ្គនេះ ក្រុមតំណាងឱ្យតំបន់អាស៊ានតែមួយគត់នេះបានទាត់ស្មើជាមួយនឹងក្រុម 4.25 SC ក្នុងជើងទី1 នៅលើទឹកដីវៀតណាម តែមកដល់ជើងទី2 បានត្រឹមស្មើជាមួយក្រុមកូរ៉េខាងជើងមួយនេះម្ដងទៀតក្នុងលទ្ធផល 0ស្មើ។
ដោយសារមិនមានគ្រាប់ស៊ុតចូលក្រៅដីដូចក្រុម 4.25 SC ក្រុម Hanoi FC ត្រូវបានធ្លាក់ចេញពីពានរង្វាន់មួយនេះយ៉ាងគួរឱ្យសោកស្តាយបំផុត ទោះបីជាស្មើគ្នាទាំង 2ជើងក៏ដោយ៕