តារាចម្រៀង Adel ត្រូវបានបង្ខំឱ្យលុបចោលការសម្ដែង និងត្រូវខាតបង់ប្រាក់រាប់លានផោនពីការលក់ CD និង DVD នៃការប្រគំតន្រ្តីទេសចរណ៍ពិភពលោករបស់នាង នៅក្នុងពហុកីឡដ្ឋាន Wembley។
មានបុរសក្រុមការងារអ្នកកាន់កាមេរ៉ាជាច្រើនបានត្រៀមចាំប្រមាញ់ការផ្សាយផ្ទាល់ការប្រគំតន្រ្តីរបស់តារាស្រី Adel ក៏ប៉ុន្ដែនៅទីបំផុតគម្រោងការនេះត្រូវបានលុបចោលពីតារាងផ្សាយរបស់ពហុកីឡដ្ឋាន Wembley វិញ ហើយ Adel ក៏បានតបតទៅវិញដោយបានលុបចោលការសម្ដែងរបស់ខ្លួននាពេលរាត្រីនៅក្នុងពហុកីឡដ្ឋាន Wembley វិញដូចគ្នា ព្រោះដោយសារតែនាងត្រូវខាតបង់ថវិកាពីការលក់ស៊ីឌីនៅទីនោះដល់ទៅរាប់លានផោន។
អ្នកគ្រប់គ្រងការចាក់តន្ត្រីម្នាក់មានឈ្មោះថា Matt Askem បាននិយាយថា “នាងត្រូវទទួលខុសត្រូវចំពោះការខកបំណងនេះ”។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រតារាស្រីរូបនេះ បានពោលទាំងចិត្តខឹងសម្បាទៀតផងថា “បរិយាកាសធ្វើការងាររបស់ពួកគេបានធ្លាក់មកដល់កម្រិតសូន្យ” ក៏ព្រោះតែពួកគេបានកក់សំបុត្រតម្លៃថ្លៃអស់ក្នុងការរង់ចាំការទស្សនារយៈពេល 4 ថ្ងៃពេញ តែបែរជាមិនបានទស្សនាទៅវិញ។
ជាចុងក្រោយតារាស្រីវ័យ 29 ឆ្នាំរូបនេះ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម ធ្វីធើរ ទាំងអារម្មណ៍ឈឺចាប់ប្រាប់អ្នកគាំទ្ររបស់នាងថា នាងត្រូវបានគេបង្ខំឱ្យលុបចោលការសម្ដែងនៅក្នុងទីលានពហុកីឡដ្ឋាន Wembley ក្នុងសប្ដាហ៍នេះ ដូច្នេះសូមកុំឱ្យមានការយល់ច្រឡំ និងទម្លាក់កំហុសមកលើរូបនាងទៀត៕