ការប្រកួតវគ្គជម្រុះ FIFA WORLD CUP ជំនួបទី3 កាន់តែកៀកមកដល់ហើយ ដោយការប្រកួតនេះ អ៊ីរ៉ង់ត្រូវជួបជាមួយនឹងកម្ពុជាលើទឹកដីអ៊ីរ៉ង់ តែបើគិតមកទល់នឹងពេលនេះ អ៊ីរ៉ង់មិនទាន់បានបញ្ចេញបញ្ជីឈ្មោះកីឡាករនៅឡើយទេ។
តាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ក្រុមខ្លាព្រៃមួយនេះគ្រោងបញ្ចេញបញ្ជីឈ្មោះកាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2019 កន្លងមកនេះ ពោលគឺតែ 4ថ្ងៃមុនការប្រកួតជាមួយកម្ពុជាប៉ុណ្ណោះ។ ចំពោះមូលហេតុ គឺដោយសារតែក្រុមមួយនេះមិនបានផ្អាកលីកកំពូលរបស់ខ្លួនឡើយ ដោយមានការប្រកួតលីកកំពូលក្នុងប្រទេសនេះ សប្តាហ៍ទី6 ជាធម្មតា។
គួររំឭកដែរថា កម្ពុជាបានផ្អាកលីកកំពូលតាំងពីថ្ងៃទី23 ខែកញ្ញា ឆ្នាំ2019 រហូតដល់ថ្ងៃទី19 ខែតុលា ឆ្នាំ2019 ពោលគឺ សម្រាកជិត 1ខែសម្រាប់ឱ្យកីឡាករជម្រើសជាតិប្រមូលផ្តុំហ្វឹកហាត់ដើម្បីប្រកួតក្នុងវគ្គជម្រុះ FIFA WORLD CUPនេះ៕