តារាសម្តែងថៃល្បីឈ្មោះកញ្ញា Pancake Khemanit ជាញឹកញាប់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើង ដើម្បីបំពេញការងារផ្ទាល់ខ្លួន ដូចជាការចូលរួមថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗមួយចំនួនជាដើម។
នៅថ្ងៃទី 6 ខែតុលា ម្សិលមិញនេះ គេបានឃើញតារាស្រីថៃរូបនេះបានត្រលប់មកកម្ពុជាជាថ្មីម្តងទៀយ៉ាងស្ងាត់ៗ ដើម្បីជួបជាមួយអ្នកគាំទ្រ និងក្រុមអ្នកតំណាងចែកចាយផលិតផលគ្រឿងសម្អាង ផេនស៊ី ដែលគេដឹងថា ជាម្សៅផាត់មុខប៊្រេនរបស់តារាស្រីនេះផ្ទាល់តែម្ដង ។ កញ្ញា Pancake បានប្រាប់ឡារ៉ែនឱ្យដឹងថា ដំណើរមកកម្ពុជាម្ដងនេះ គឺនាងចង់ឱ្យអ្នកគាំទ្ររបស់នាង ដែលជាអ្នកតំណាងចែកចាយម្សៅផាត់មុខ ផេនស៊ី បានជួប និងធ្វើការថតរូបដោយផ្ទាល់ជាមួយនាង។ ជំនួបម្ដងនេះ នាងចាត់ទុកថា ជាការលើកទឹកចិត្តនិងផ្ដល់ក្ដីស្រឡាញ់តដល់គ្រួសារផេនស៊ីប្រចាំកម្ពុជាតែម្ដង។
យ៉ាងណាមិញ អតីតតារាសម្ដែងស្រី និងពិធីការិនីកញ្ញា យៀក លី ក៏បានអះអាងប្រាប់ឡារ៉ែនដែរថា នាងនិងគូដណ្ដឹង បានបង្កើតក្រុមហ៊ុនលក់អនឡានញ៍មួយដែលមានឈ្មោះថា BE EMPIRE មានអាយុជាងមួយឆ្នាំតែប៉ុនណោះ ក៏ប៉ុន្ដែបាននាំផលិតផលរបស់តារាស្រី Pancake គឺម្សៅផាត់ផេនស៊ី មកចែកចាយនិងលក់យ៉ាងស្របច្បាប់ និងឥតមានរបស់ក្លែងបន្លំ ដោយមានបាកូដជាសញ្ញាសម្គាល់។ កញ្ញា យៀក លី បានបន្ដថា ក្រៅពីនោះក៏មានផលិតផលដែលដាក់លក់នៅក្នុង BE EMPIRE នេះយ៉ាងច្រើនសន្ធឹកសន្ធាប់ សុទ្ធតែផលិតផលល្អៗ និងទទួលស្គាល់ពីក្រសួងពាក់ព័ន្ធ ដែលអាចផ្ដល់ទំនុកចិត្តយ៉ាងមុតមាំដល់អតិថិជន។ រហូតមកទល់ពេលនេះ BE EMPIRE បានកើបប្រាប់ចំណូលច្រើនសមល្មម ក៏ដោយសារតែមានអ្នកតំណាងចែកចាយលក់គ្រប់ ខេត្ត ក្រុង និងរាជធានី ចំនួនពាន់ៗនាក់ដុតដៃដុតជើងក្នុងការលក់។ កញ្ញា យៀក លី បានប្រកាសថា ដោយសារតែមានការសហការធ្វើការងារយ៉ាងហ្មត់ចត់ជាមួយ តារាស្រីថៃ Pancake ទើបថ្ងៃបើក BE EMPIRE នេះ ក៏ក្លាយជាពិធីបើកប្រាស់លក់ ម្សៅផាត់ផេនស៊ី ដ៏ធំអធឹកអធមតែម្ដង៕