កាលពីល្ងាចម្សិលមិញ ក្រុមតារាជាច្រើនបាននាំគ្នាចូលរួមកម្មវិធីខួបកំណើតកូនស្រីរបស់តារាស្រី ភិន សុដាលីស។ អ្វីដែលគេចាប់អារម្មណ៍ គឺគេឃើញមិត្តភ័ក្ត្រ និងតារាសិល្បៈមួយចំនួន តែងខ្លួនតាមលំនាំតួអង្គក្នុងហ្គេមអនឡាញ ដោយក្នុងពិធីនោះ ក៏មានការប្រកួតរកអ្នកត្រាប់តាម Hero ក្នុងហ្គេម ដែលដូចជាងគេទាំងសំលៀកបំពាក់ និងកាយវិការនោះផង។
លោក អុិន សុភិន បានថ្លែងបញ្ជាក់ថា ដោយសារតែ ដំណក់ឈាមរបស់អ្នកនាង ភិន សុដាលីស គឺជាចៅដំបូងប្រចាំត្រកូល ទើបនាងតូចរូបនេះ ស្ទើរតែក្លាយជាគ្រាប់ពេជ្រក្នុងគ្រួសារ ដែលតម្រូវឱ្យលោក សម្រេចថាត្រូវតែចំណាយធ្វើខួបធំឱ្យមួយឆ្នាំម្ដង ដើម្បីបានជួបជុំមិត្តភ័ក្ត្រ និងអ្នកសិល្បៈផង។ ដើម្បីឱ្យកាន់តែសប្បាយថែមទៀត កូនស្រីរបស់លោក ក៏បបួលមិត្តភ័ក្ត្រតែងខ្លួនតាមតួអង្គហ្គេម ហើយលេងហ្គេមប្លែកៗ ដើម្បីទុកជាការជួបជុំប្រចាំឆ្នាំ។ លោកបានទាំងចាត់ទុកថា អោយតែដល់ថ្ងៃខួបចៅស្រី ខេតធឺរីណា (Katherina) ដែលគេស្គាល់ថាជាកូនស្រីរបស់ អ្នកនាង ភិន សុដាលីស និង លោក ប៉ែន ចំរ៉ុង គឺជាថ្ងៃជួបជុំប្រចាំឆ្នាំដែលទោះជាត្រូវចំណាយប៉ុន្មានក៏ត្រូវតែរៀបពិធីជួបជុំធំដុំនោះផង។ អុីចឹងហើយទើបក្នុងពិធីនោះ ក្រៅពីតារាសិល្បៈ ក៏មានភ្ញៀវអ្នកមុខអ្នកការចូលរួមកុះករ។
អ្នកនាង ភិន សុដាលីស បានអះអាងថា ដ្បិតតែរាល់ថ្ងៃ៦ តុលា គឺជាខួបរបស់កូនស្រី ប៉ុន្តែនាងក៏ចាត់ទុកថាជាថ្ងៃពិសេសរបស់ខ្លួន និងរបស់គ្រួសារទាំងមូលផងដែរ ទើបអ្នកនាងនៅក្នុងឆ្នាំនេះ បានប្រមូលមិត្តភ័ក្ត្រ និងតារាសិល្បៈ អោយកាត់ឈុតត្រាប់តាមតួអង្គក្នុងហ្គេម ហើយមានហ្គេមប្រកួតត្រាប់រកអ្នកដូចតួអង្គក្នុងហ្គេមជាងគេ។ ក្នុងនោះតារាចម្រៀង កញ្ញា អេដា ក៏ក្លាយជាអ្នកឈ្នះនៅក្នុងយប់នោះដែរ។
សូមទស្សនា នួវរូបភាពខាងក្រោម ទាំងអស់គ្នា៖