Skip to content

វ័យ 24 ឆ្នាំ!! តារាសម្ដែង សាណាផាត់ ប្រកាសលូកដៃក្នុងសិល្បៈឱ្យកាន់តែខ្លាំង

ចូលវ័យ 24 ឆ្នាំ តារាសម្ដែងលោក សាណាផាត់ ដែលអះអាងថា ខ្លួនមានគម្រោងនឹងប្ដូរការងារដែលមានពេលវេលាជាងនេះ ឬអាចឈប់ការងារដែលប៉ះពាល់តែម្ដង ដើម្បីអាចប្រឡូកសិល្បៈ ឱ្យបានស៊ប់ជាង ព្រោះថា អស់រយៈពល ៣ ឆ្នាំមកហើយដែលបានចូលសិល្បៈ លោកមានស្នាដៃច្រើន តែមិនសូវទទួលបានប្រជាប្រិយភាពដូចក្ដីរំពឹងទុកសោះ។

តារាសម្ដែងប្រុសរូបនេះ បានប្រាប់អ្នកសារព័ត៌មានឡារ៉ែននៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2019 នេះថា លោកទើបតែហ៑ានចំណាយធនធានធ្វើខួបលើកដំបូង ក្រោយប្រឡូកសិល្បៈ ហើយរយៈពេល៣ឆ្នាំជាងដែលលោកចូលសម្ដែង លោកទទួលបានឱកាសថតបានរឿងខ្លី និង MV ជាច្រើន ខណៈដែលភាពយន្តខ្នាតធំ និង ភាពយន្តភាគទូរទស្សន៍ក៏មានគេហៅថតច្រើន។

យ៉ាងណាមិញលោកថា ខ្លួនមិនដែលបានទទួលថតភាពយន្តភាគ ឬ ភាពយន្តខ្នាតធំនោះ ដោយសារតែលោកមានការងារពេញម៉ោងមួយ ដែលពិបាកសុំច្បាប់ច្រើនថ្ងៃ។ លោកទទួលថតតែការសម្ដែងណា ដែលប្រើពេលមួយថ្ងៃ ឬ តិចថ្ងៃប៉ុណ្ណោះ ខណៈដែលការងារត្រូវថតខេត្តឆ្ងាយ ក៏លោកមិនសូវបានទទួល។ លោកថានេះជាហេតុផលប្រឡូកសិល្បៈមិនសូវល្បី ប៉ុន្តែក៏មានស្នាដៃសម្ដែងច្រើននាពេលចុងក្រោយផងដែរ ទើបមានទំនាក់ទំនងច្រើនជាមួយតារាសិល្បៈ ជាពិសេសតារាៗរៀមច្បង។

លោក សា ណាផាត់ បន្តថា បើលោកកុំចូលសិល្បៈលេងៗ និងលិបល គឺសន្ទុះទីផ្សារនឹងមានច្រើនណាស់ ស្របគ្នាដែលលោកក៏ស្គាល់ផលិតករ ហើយត្រូវបានផលិតករទាក់ទងអោយថតរឿងជាហូរហែរ តែទទួលមិនបានដោយសារជាប់ការងារ៕

Leave a Reply

Your email address will not be published. Required fields are marked *