
ឡារ៉ែនទើបតែមានដំណឹងថា បានវះកាត់បំពង់ក និយាយមិនរួច បានប៉ុន្មានថ្ងៃសោះ តារាកំប្លែង នាយសានម៉ៅ ដែលមានឈ្មោះថា ធូ ចំរ៉ុង បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក ដោយសារតែមានដំណឹងថា លោកបានទទួលមរណភាព កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ តុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យអ៊ូប៊ុនប្រទេសថៃ ក្រោយបញ្ជូនយកទៅសង្គ្រោះ។
សពរបស់លោក ត្រូវបានដឹកមកតម្កល់ធ្វើបុណ្យនៅផ្ទះព្រែកប្រា ខណៈដែលដំណឹងមរណភាពរបស់លោក ធ្វើឱ្យមនុស្សភាគច្រើនមិនចង់ជឿត្រចៀកនោះទេ ដោយសារតែស្រស់ៗពេក។ មរណភាពរបស់លោក គឺជាការបាត់បង់វិរៈសិល្បករដ៏ឆ្នើមមួយរូប ដែលធ្វើអោយអ្នកគាំទ្រលោកភាគច្រើនក្ដុកក្ដួល។
តាមការបញ្ជាក់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារឱ្យដឹងថា ក្នុងនាមនាងខ្ញុំជាប្រធាន សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅវេលាម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យនាប្រទេសថៃ។ ក្មួយពិតជាស្លុតចិត្តណាស់ពេលដែលបានទទួលដំណឹងដ៏សោកសៅនេះ ការចាកចេញរបស់លោកពូគឺជាក្តីសោកសង្រេងជាទីបំផុតដែលក្នុងនាមជាក្មួយ ជាសិល្បការនីជំនាន់ក្រោយដែលតែងតែគោរពប្រណិប័តន៍រៀមច្បងដ៏ល្អម្នាក់ ។ យើងទាំងអស់គ្នាបានបាត់បង់តារាកំប្លែងជើងចាស់ខ្មែរដ៏ល្បីប្រចាំប្រទេសកម្ពុជាមួយរូបទៀតហើយ ។ សូមវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភព ទោះលោកពូបានលាចាកលោកនេះមែនតែស្នាដៃសិល្បៈរបស់លោកពូស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរជានិច្ច៕








