សាច់ក្រណាត់ខូវប៊យម៉ាក Levi’s ត្រូវបានច្នៃប្រឌិតចេញជាផលិតផលសម្លៀកបំពាក់ប្រភេទអាវក្រៅដ៏ឆ្លាតវៃ ដោយសារវាមានបង្កប់នូវបច្ចេកវិទ្យា Touch-sensitive ដែលជាកិច្ចសហការរវាងក្រុមហ៊ុន Levi’s និង Google តាំងពីឆ្នាំ2017 ដែលឥឡូវនេះបានអភិវឌ្ឍឡើង 1ជំនាន់ទៀតហើយ។
បច្ចេកវិទ្យា Touch-sensitive សំដៅដល់ការភ្ជាប់ Bluetooth ទៅនឹងទូរស័ព្ទ ធ្វើឱ្យឧបករណ៍បង្កប់បន្ទះឈីបនៅជាប់ដៃអាវទាំងសងខាង ដោយអនុញ្ញាតឱ្យអ្នកពាក់វាអាចបញ្ជាបិទ ឬបើកបទចម្រៀង អាចបញ្ជាដោយសញ្ញាផ្សេងៗជាច្រើនទៀតជាមួយនឹងកម្មវិធីដែលបានកំណត់។
អាវក្រៅដ៏សង្ហាមួយនេះ នឹងមាននៅលើទីផ្សារសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី បារាំង អ៊ីតាលី និងជប៉ុន។ ចំពោះតម្លៃវិញប្រមាណជា 200ដុល្លារ និងមាន 2ជម្រើសឱ្យជ្រើសរើស ទាំងសម្រាប់មនុស្សស្រី និងប្រុស៕
សូមទស្សនាវីដេអូបង្ហាញពី Concept អាវនេះកាលពីឆ្នាំ2017៖