អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហោះសារនៅក្នុងគណនី Twitter របស់ខ្លួន ដោយបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការលេងឱ្យក្លិបចាស់របស់ខ្លួនមួយទៀតគឺ AC Milan ដែលជាក្លិបដ៏ល្បីល្បាញមួយនៅក្នុងលីកកំពូលរបស់អ៊ីតាលី។
ក្នុងសារនោះបានបញ្ជាក់ថា កីឡាកររូបនេះនឹងស្ម័គ្រចិត្តលេងឱ្យក្លិបចាស់របស់ខ្លួនគឺ AC Milan វិញ ដោយ Honda មិនបានបញ្ជាក់ថា ត្រូវការប្រាក់កម្រៃ ឬក៏អត់ទេនោះទេ ក៏ប៉ុន្តែរូបគេនឹងស្ម័គ្រចិត្តទៅលេងឱ្យគ្រប់ពេលដែលក្លិបមួយនេះត្រូវការរូបគេ។
គួររំឭកផងដែរថា លោក Keisuke Honda បានផ្តាច់កុងត្រាជាមួយនឹងក្លិបលីកកំពូលរបស់អូស្ត្រាលី Melbourn Victory កាលពីដើមឆ្នាំ2019 ក្រោយពីរួមរស់ជាមួយនឹងក្រុមមួយនេះបាន 1រដូវកាល និងបានជួយឱ្យក្រុមនេះចូលទៅលេងនៅក្នុងពានរង្វាន់ធំជាងគេបង្អស់ប្រចាំទ្វីបអាស៊ី AFC Champion League ទៀតផង៕