លោក Keisuke Honda បានចុះកុងត្រាចំនួន 2ឆ្នាំ ជាអ្នកដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីខែសីហា ឆ្នាំ2018 ដោយមិនគិតប្រាក់កម្រៃអ្វីទាំងអស់ពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ដែលគិតមកទល់នឹងពេលនេះ មានរយៈពេលជាង 1ឆ្នាំ និងបានឆ្លងកាត់ចំនួន 12ប្រកួតហើយ។
ក្នុងការដឹកនាំចំនួន 12ប្រកួតកន្លងមកនេះ បើគិតពីលទ្ធផលវិញ ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះតែ 3ប្រកួតប៉ុណ្ណោះ ជាមួយនិងស្មើ 2ប្រកួត និងចាញ់ដល់ទៅ 7ប្រកួត ដែលគិតជាភាគរយ គឺឈ្នះត្រឹមតែ 25% ស្មើ 20% និងចាញ់ ៥៥% ដែលមើលទៅហាក់ដូចជាមិនសូវកាក់កបប៉ុន្មានឡើយ។ តែបើគិតពីទម្រង់លេង ការគ្រប់គ្រងបាល់ ការរបូតគ្រាប់បាល់ និងស៊ុតបញ្ចូលទីវិញ កម្ពុជាហាក់មានភាពល្អប្រសើរជាងមុនច្រើន ដោយក្នុងនោះកម្ពុជាបានហក់ឡើងនូវទម្រង់លេងដែលធ្វើឱ្យកម្ពុជាមានសាច់បាល់លេងច្រើនជាងគូប្រកួត ទោះជាលេងជាមួយក្រុមខ្លាំងយ៉ាងណាក្តី។
ហើយក្នុងឆ្នាំ2019 នេះ បើគិតពីគ្រាប់បាល់វិញ កម្ពុជាស្ទើរតែអាចរកគ្រាប់បាល់បានគ្រប់ការប្រកួតទៅហើយ ខណៈដែលគ្រាប់បាល់របូតវិញ កម្ពុជាហាក់ធ្វើបានល្អជាងមុន ដោយមិនមានគូប្រកួតណាអាចស៊ុតបញ្ចូលទីកម្ពុជាបានលើសពី 1គ្រាប់ឡើយ៕